|
|
|
ក្លឹប Atletico Madrid កំពុងតាមឃ្លាំមើលខ្សែបម្រើឆ្នើមសញ្ជាតិហូឡង់ Georginio Wijnaldum របស់ក្លឹបអ្នកមាន PSG សម្រាប់ទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខ ។

គួរបញ្ជាក់ថាខ្សែបម្រើសញ្ជាតិហូឡង់រូបនេះហាក់មិនសូវបង្ហាញទម្រង់លេងគួរអោយកត់សម្គាល់នៅឡើយ ។ ដោយគេទើបតែបង្ហាញខ្លួន ១៣ ប្រកួត នៅ Ligue 1 ប៉ុណ្ណោះ នៅរដូវកាលនេះ ក្រោមការដឹកនាំរបស់លោក Mauricio Pochettino ។

Wijnaldum បានចំណាយពេលជិត ១២ខែទៅហើយ សម្រាប់កិច្ចសន្យារយៈពេល ៣ ឆ្នាំនៅទីក្រុងប៉ារីសក៏ដោយ ប៉ុន្តែ Atletico កំពុងពិចារណាលើការផ្លាស់ប្តូរសម្រាប់កីឡាករវ័យ ៣១ ឆ្នាំរូបនេះ ។

At Madrid អាចនិងត្រៀមថវិកាប្រមាណជា ២០ លានអឺរ៉ូ ទៅ PSG សម្រាប់ការផ្ទេរខ្សែបម្រើរូបនេះ ។ លោក Diego Simeone អ្នកចាត់ការទូទៅ AT Madrid កំពុងព្យាយាមពង្រឹងតំបន់បម្រើរបស់គាត់ ខណៈកីឡាករ Hector Herrera គ្រោងនឹងបញ្ចប់ការផ្លាស់ប្តូរ ដោយគ្មានតម្លៃខ្លួនទៅកាន់ក្រុម Houston Dynamo របស់ MLS ៕

ប្រភព : Marca
Champions League PSG VS Monaco Match ...
Champions League Real Madrid VS Benfica Match ...
Champions League Juventus VS Galatasaray Match ...
Champions League Atalanta VS Dortmund Match ...
យោងតាម L'Equipe កីឡាករ Kylian Mbappé នឹងខកខានការប្រកួតជើងទីពីរនៃវគ្គ Play-off នៃក្របខ័ណ្ឌ Champions League របស់ក្រុម Real Madrid ទល់នឹងក្រុម Benfica ដោយសារតែរបួសជង្គង់ខាងឆ្វេង។...