|
|
|
សារព័ត៌មាន Diario Sport បានរាយការណ៍ថា FC Barcelona ជិតឈានដល់កិច្ចព្រមព្រៀងដ៏ធំធេងជាមួយសាធារណរដ្ឋប្រជាធិបតេយ្យ DR Congo។
កិច្ចព្រមព្រៀងនេះនឹងធ្វើឱ្យ Barca ទទួលបាន 40 លានអឺរ៉ូក្នុងរយៈពេលមួយនៅក្នុងកិច្ចព្រមព្រៀងទីផ្សារ។
Barcelona ក៏នឹងមានពាក្យស្លោក DRC បេះដូងនៃទ្វីបអាហ្រ្វិក សរសេរនៅលើអាវមួយរបស់ពួកគេដែរ។
កិច្ចព្រមព្រៀងនេះនឹងស្រដៀងទៅនឹង Atletico Madrid ជាមួយ PSG និង Arsenal ដែលពាក់ Visit Rwanda នៅលើអាវ។
កាលពីថ្ងៃទី 19 ខែឧសភា នាយករដ្ឋមន្ត្រីកុងហ្គោ លោក Didier Budimbu បានធ្វើដំណើរទៅកាន់ទីក្រុង Barcelona ដើម្បីជួបជាមួយនាយកប្រតិបត្តិជាន់ខ្ពស់របស់ក្លឹបជុំវិញកិច្ចព្រមព្រៀងនេះ។
ក្រុម Bayern Munich បានជួបបញ្ហាដោយសារកីឡាកររងរបួស បន្ទាប់ពីបានបញ្ជាក់ថា Luis Diaz បានជួបបញ្ហារហែកសាច់ដុំកម្រិតស្រាលនៅផ្នែកខាងក្រោយនៃភ្លៅឆ្វេងរបស់គាត់ ក្នុងអំឡុងពេលការប្រកួត Champions League ដែលបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយក្រុម Arsenal។...
យោងតាមលោក Victor Navarro មកពីសារព័ត៌មាន COPE បានឱ្យដឹងថា Lamine Yamal បានជួលយន្តហោះឯកជនមួយគ្រឿង ដើម្បីនាំក្រុមមនុស្សជំនិតរបស់គាត់ទៅចូលរួមពិធីប្រគល់ពានរង្វាន់ Ballon d’Or នៅទីក្រុងឡុងដ៍។...
លោក Lionel Scaloni បានឈានដល់កិច្ចព្រមព្រៀងជាមួយសហព័ន្ធកីឡាបាល់ទាត់ Argentina (AFA) ដើម្បីបន្តកិច្ចសន្យារបស់គាត់ក្នុងនាមជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិអាហ្សង់ទីន រហូតដល់ចប់ព្រឹត្តិការណ៍ FIFA World Cupឆ្នាំ ២០៣០។...
យោងតាមសារព័ត៌មាន Mundo Deportivo ក្រុម Atletico Madrid បានសម្រេចចិត្តមិនដាក់ Kang-in Lee ចូលលេងក្នុងជំនួបជាមួយក្រុម Stuttgart ឡើយ ដោយសារតែបញ្ហាអស់កម្លាំងសាច់ដុំ (muscle overload) ដែលរូបគេបានជួបប្រទះតាំងពីការប្រកួតជាមួយក្រុម Espanyol មក។...
យោងតាមអ្នកកាសែតជំនាញផ្នែកការផ្ទេរកីឡាករ លោក Fabrizio Romano បានឱ្យដឹងថា Arda Güler បានចុះកិច្ចសន្យាថ្មីជាមួយក្លឹប Real Madrid ដែលនឹងធ្វើឱ្យរូបគេបន្តស្នាក់នៅក្លឹបនេះរហូតដល់ខែមិថុនា ឆ្នាំ ២០៣២។...