|
|
|
ក្លឹប Barcelona បានប្រកាសថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបន្តកិច្ចសន្យារបស់កីឡាករ Hamza Abdelkarim រហូតដល់ខែមិថុនា ឆ្នាំ ២០៣០។
កីឡាករវ័យ ១៨ ឆ្នាំរូបនេះនឹងចុះហត្ថលេខាលើកិច្ចសន្យាថ្មីរបស់គាត់នៅថ្ងៃទី ១៥ ខែកញ្ញា។
ទោះបីជាកិច្ចសន្យាដើមរបស់គាត់មានសុពលភាពរហូតដល់ឆ្នាំ ២០២៩ ក៏ដោយ ក៏ក្លឹបយក្សនៅតំបន់កាតាឡាន់មួយនេះបានសម្រេចចិត្តបន្តរយៈពេលបន្ថែមមួយរដូវកាលទៀត ដើម្បីធានាអនាគតរយៈពេលវែងរបស់គាត់។
ពួកគេបានដំឡើងប្រាក់បៀវត្សរ៍ និងតម្លៃនៃការផ្ទេរចេញ (release clause) ដល់ទៅ ១៥០ លានអឺរ៉ូ ដើម្បីជាការតបស្នងចំពោះទម្រង់លេងដ៏ល្អឥតខ្ចោះរបស់គាត់ក្នុងអំឡុងពេលត្រៀមមុនបើករដូវកាល។
ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបនេះធ្លាប់បានបង្ហាញខ្លួនជាលើកដំបូងក្នុងក្របខ័ណ្ឌ La Liga ក្នុងការប្រកួតទល់នឹងក្រុម Rayo Vallecano។
គាត់នឹងត្រូវប្រជែងជាមួយ Raphinha និង Gabriel Jesus ដើម្បីដណ្តើមយកតំណែងក្នុងជម្រើស ១១ នាក់ដំបូង។
Serie A Napoli VS Bologna Result ...
Bundesliga Elversberg VS Bayern Munich Result ...
Premier League Man United VS Man City Result ...
La Liga Lavente VS Barcelona Result ...