|
|
|
ក្រុម Barcelona បានបញ្ជាក់ថា អ្នកចាំទី Joan Garcia មិនមានរបួសអ្វីទេ។
អ្នកចាំទីអេស្ប៉ាញរូបនេះ បានចាប់ផ្តើមការប្រកាសអាសន្ន បន្ទាប់ពីរងរបួសកំភួនជើង អំឡុងពេលក្រុមខ្លួនយកឈ្នះក្រុម Newcastle United ក្នុងលទ្ធផល 7-2 ក្នុងការប្រកួតជើងទីពីរ វគ្គ 16 ក្រុមចុងក្រោយ នៃពានរង្វាន់ Champions League កាលពីយប់មិញ។
សេចក្តីថ្លែងការណ៍របស់ Barca បាននិយាយថា បន្ទាប់ពីការធ្វើតេស្តថ្ងៃនេះ Joan Garcia ត្រូវបានបញ្ជាក់ថាគ្មានរបួសអ្វីទេ ហើយនឹងអាចចូលលេងបាន។
ឥឡូវនេះ អ្នកចាំទីអេស្ប៉ាញរូបនេះ នឹងត្រៀមខ្លួនរួចជាស្រេចដើម្បីប្រកួតជាមួយក្រុម Rayo Vallecano ក្នុងក្របខ័ណ្ឌ La Liga នៅថ្ងៃអាទិត្យនេះ មុនពេលសម្រាកការប្រកួតអន្តរជាតិ។
ក្រុម Bayern Munich បានជួបបញ្ហាដោយសារកីឡាកររងរបួស បន្ទាប់ពីបានបញ្ជាក់ថា Luis Diaz បានជួបបញ្ហារហែកសាច់ដុំកម្រិតស្រាលនៅផ្នែកខាងក្រោយនៃភ្លៅឆ្វេងរបស់គាត់ ក្នុងអំឡុងពេលការប្រកួត Champions League ដែលបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយក្រុម Arsenal។...
យោងតាមលោក Victor Navarro មកពីសារព័ត៌មាន COPE បានឱ្យដឹងថា Lamine Yamal បានជួលយន្តហោះឯកជនមួយគ្រឿង ដើម្បីនាំក្រុមមនុស្សជំនិតរបស់គាត់ទៅចូលរួមពិធីប្រគល់ពានរង្វាន់ Ballon d’Or នៅទីក្រុងឡុងដ៍។...
លោក Lionel Scaloni បានឈានដល់កិច្ចព្រមព្រៀងជាមួយសហព័ន្ធកីឡាបាល់ទាត់ Argentina (AFA) ដើម្បីបន្តកិច្ចសន្យារបស់គាត់ក្នុងនាមជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិអាហ្សង់ទីន រហូតដល់ចប់ព្រឹត្តិការណ៍ FIFA World Cupឆ្នាំ ២០៣០។...
យោងតាមសារព័ត៌មាន Mundo Deportivo ក្រុម Atletico Madrid បានសម្រេចចិត្តមិនដាក់ Kang-in Lee ចូលលេងក្នុងជំនួបជាមួយក្រុម Stuttgart ឡើយ ដោយសារតែបញ្ហាអស់កម្លាំងសាច់ដុំ (muscle overload) ដែលរូបគេបានជួបប្រទះតាំងពីការប្រកួតជាមួយក្រុម Espanyol មក។...
យោងតាមអ្នកកាសែតជំនាញផ្នែកការផ្ទេរកីឡាករ លោក Fabrizio Romano បានឱ្យដឹងថា Arda Güler បានចុះកិច្ចសន្យាថ្មីជាមួយក្លឹប Real Madrid ដែលនឹងធ្វើឱ្យរូបគេបន្តស្នាក់នៅក្លឹបនេះរហូតដល់ខែមិថុនា ឆ្នាំ ២០៣២។...