|
|
|
អ្នកជំនាញផ្នែកផ្ទេរកីឡាករ Matteo Moretto បានរាយការណ៍ថា ខ្សែការពារ Alessandro Bastoni របស់ក្លឹប Inter Milan បានផ្តល់ភ្លើងខៀវឱ្យផ្លាស់ទៅក្លឹប Barcelona នៅរដូវក្តៅនេះ។
មានការបន្ថែមថា ក្លឹបយក្សកាតាឡានអាចបញ្ចប់ការចុះហត្ថលេខាលើខ្សែការពារកណ្តាលអ៊ីតាលីរូបនេះក្នុងតម្លៃប្រហែល 60 លានដុល្លារ បូករួមទាំងប្រាក់បន្ថែមផ្សេងៗ ដោយផ្តល់ថាគាត់មានឆន្ទៈចូលរួមជាមួយពួកគេ។
ក្លឹបយក្សកាតាឡានបានកំណត់កីឡាករវ័យ 26 ឆ្នាំរូបនេះជាគោលដៅអាទិភាពសម្រាប់រដូវក្តៅនេះ ដើម្បីពង្រឹងខ្សែការពាររបស់ពួកគេ។
កាតក្រហមរបស់ Bastoni ក្នុងអំឡុងពេលដែលអ៊ីតាលីចាញ់ក្រុមបូស្នៀ និងហឺហ្សេហ្គោវីណា ក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួត World Cup បានបង្កើនការត្រួតពិនិត្យលើគាត់បន្ថែមទៀត ហើយវាអាចបង្ខំឱ្យគាត់ចាកចេញពី Serie A។
យ៉ាងណាក៏ដោយ កីឡាករអន្តរជាតិអ៊ីតាលីរូបនេះនៅតែជាខ្សែការពារកណ្តាលដ៏ល្អបំផុតម្នាក់នៅអឺរ៉ុប។ រចនាប័ទ្មលេងរបស់គាត់ស្របនឹងប្រព័ន្ធរបស់ Hansi Flick។
ក្រុម Bayern Munich បានជួបបញ្ហាដោយសារកីឡាកររងរបួស បន្ទាប់ពីបានបញ្ជាក់ថា Luis Diaz បានជួបបញ្ហារហែកសាច់ដុំកម្រិតស្រាលនៅផ្នែកខាងក្រោយនៃភ្លៅឆ្វេងរបស់គាត់ ក្នុងអំឡុងពេលការប្រកួត Champions League ដែលបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយក្រុម Arsenal។...
យោងតាមលោក Victor Navarro មកពីសារព័ត៌មាន COPE បានឱ្យដឹងថា Lamine Yamal បានជួលយន្តហោះឯកជនមួយគ្រឿង ដើម្បីនាំក្រុមមនុស្សជំនិតរបស់គាត់ទៅចូលរួមពិធីប្រគល់ពានរង្វាន់ Ballon d’Or នៅទីក្រុងឡុងដ៍។...
លោក Lionel Scaloni បានឈានដល់កិច្ចព្រមព្រៀងជាមួយសហព័ន្ធកីឡាបាល់ទាត់ Argentina (AFA) ដើម្បីបន្តកិច្ចសន្យារបស់គាត់ក្នុងនាមជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិអាហ្សង់ទីន រហូតដល់ចប់ព្រឹត្តិការណ៍ FIFA World Cupឆ្នាំ ២០៣០។...
យោងតាមសារព័ត៌មាន Mundo Deportivo ក្រុម Atletico Madrid បានសម្រេចចិត្តមិនដាក់ Kang-in Lee ចូលលេងក្នុងជំនួបជាមួយក្រុម Stuttgart ឡើយ ដោយសារតែបញ្ហាអស់កម្លាំងសាច់ដុំ (muscle overload) ដែលរូបគេបានជួបប្រទះតាំងពីការប្រកួតជាមួយក្រុម Espanyol មក។...
យោងតាមអ្នកកាសែតជំនាញផ្នែកការផ្ទេរកីឡាករ លោក Fabrizio Romano បានឱ្យដឹងថា Arda Güler បានចុះកិច្ចសន្យាថ្មីជាមួយក្លឹប Real Madrid ដែលនឹងធ្វើឱ្យរូបគេបន្តស្នាក់នៅក្លឹបនេះរហូតដល់ខែមិថុនា ឆ្នាំ ២០៣២។...