|
|
|
ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich បានដាក់ចេញតម្លៃខ្លួន Robert Lewandowski ខ្សែប្រយុទ្ធមុតស្រួចសញ្ជាតិប៉ូឡូញបន្ទាប់ពីមានដំណឹងលេចលឺថា រូបគេនឹងការចាកចេញនៅរដូវក្តៅខាងមុខនេះ ។ បើយោងតាមរបាយការណ៍ពី Kicker ដែលបានចុះផ្សាយថា Bayern Munich បានដាក់តម្លៃខ្លួនប្រមាណជា ៤០ លានអឺរ៉ូសម្រាប់កីឡាករសញ្ជាតិប៉ូឡូញ ប្រសិនបើមានក្លិបណាមួយ ចង់នាំយករូបគេទៅនោះ ។

គួរឱ្យដឹងផងដែរថា Lewandowski បច្ចុប្បន្ន នៅសល់កុងត្រាជាមួយ Bayern រហូតដល់រដូវក្តៅឆ្នាំ ២០២៣ ខណៈរហូតមកដល់ពេលនេះនៅមិនទាន់មានការចរចាណាមួយ ត្រូវបានធ្វើឡើង ទាក់ទិននឹងការបន្តកុងត្រាថ្មីទៀតនោះទេ ។

ស្របពេលដែលក្លឹបអ្នកមានបុណ្យ Barcelona កំពុងតែបង្ហាញការចាប់អារម្មណ៍ខ្លាំង លើខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំ ដោយសារតែពួកគេគ្មានសង្ឃឹមថា អាចនាំយកខ្សែប្រយុទ្ធវ័យក្មេង Erling Haaland មកចូលរួមក្រុមបាននោះឡើយ ៕
ប្រភព ៖ BBC Sport
Champions League Bayern VS Bodø/Glimt Result ...
Champions League Man United VS Sabah Result ...
Champions League Como VS RB Leipzig Result ...
Champions League Fenerbache VS Roma Result ...
Ferran Torres បានស៊ុតបញ្ចូលទីបីគ្រាប់ (hat-trick) យ៉ាងអស្ចារ្យឱ្យក្រុម PSG ក្នុងជ័យជម្នះយ៉ាងធំធេង ៦-១ លើក្រុម Slovan Bratislava ក្នុងការប្រកួតបើកឆាកពានរង្វាន់ Champions League រដូវកាលនេះ។...