|
|
|
ខ្សែបម្រើ Bernardo Silva របស់ក្រុម Manchester City បានឈានដល់ចំណុចសំខាន់មួយកាលពីយប់មិញទល់នឹងក្រុម Borussia Dortmund ដោយបានបង្ហាញខ្លួនលើកទី 100 របស់គាត់ក្នុងក្របខ័ណ្ឌ UEFA Champions League និងចូលរួមជាមួយក្រុមកីឡាករផ្តាច់មុខ។
កីឡាករវ័យ 31 ឆ្នាំរូបនេះបានក្លាយជាកីឡាករទី 53 សរុប និងជាជនជាតិព័រទុយហ្គាល់ទីបួនដែលឈានដល់ចំណុចមួយរយ បន្ទាប់ពី Cristiano Ronaldo ជាមួយ Pepe និង Luis Figo។
កីឡាករព័រទុយហ្គាល់ទាំងបួននាក់សុទ្ធតែបានឈ្នះពានរង្វាន់ Champions League យ៉ាងហោចណាស់ម្តង។
Silva បានបង្ហាញខ្លួនចំនួន 82 លើកជាមួយក្រុម Manchester City និង 18 លើកជាមួយក្លឹបចាស់របស់គាត់គឺ Monaco។ ក្នុងរយៈពេល 100 ប្រកួតរបស់គាត់ គាត់បានរួមចំណែក 17 គ្រាប់ និង 12 assists ដែលមានការចូលរួមជាមធ្យមស្ទើរតែមួយគ្រាប់រៀងរាល់បីប្រកួត។
ក្រុម Bayern Munich បានជួបបញ្ហាដោយសារកីឡាកររងរបួស បន្ទាប់ពីបានបញ្ជាក់ថា Luis Diaz បានជួបបញ្ហារហែកសាច់ដុំកម្រិតស្រាលនៅផ្នែកខាងក្រោយនៃភ្លៅឆ្វេងរបស់គាត់ ក្នុងអំឡុងពេលការប្រកួត Champions League ដែលបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយក្រុម Arsenal។...
យោងតាមលោក Victor Navarro មកពីសារព័ត៌មាន COPE បានឱ្យដឹងថា Lamine Yamal បានជួលយន្តហោះឯកជនមួយគ្រឿង ដើម្បីនាំក្រុមមនុស្សជំនិតរបស់គាត់ទៅចូលរួមពិធីប្រគល់ពានរង្វាន់ Ballon d’Or នៅទីក្រុងឡុងដ៍។...
លោក Lionel Scaloni បានឈានដល់កិច្ចព្រមព្រៀងជាមួយសហព័ន្ធកីឡាបាល់ទាត់ Argentina (AFA) ដើម្បីបន្តកិច្ចសន្យារបស់គាត់ក្នុងនាមជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិអាហ្សង់ទីន រហូតដល់ចប់ព្រឹត្តិការណ៍ FIFA World Cupឆ្នាំ ២០៣០។...
យោងតាមសារព័ត៌មាន Mundo Deportivo ក្រុម Atletico Madrid បានសម្រេចចិត្តមិនដាក់ Kang-in Lee ចូលលេងក្នុងជំនួបជាមួយក្រុម Stuttgart ឡើយ ដោយសារតែបញ្ហាអស់កម្លាំងសាច់ដុំ (muscle overload) ដែលរូបគេបានជួបប្រទះតាំងពីការប្រកួតជាមួយក្រុម Espanyol មក។...
យោងតាមអ្នកកាសែតជំនាញផ្នែកការផ្ទេរកីឡាករ លោក Fabrizio Romano បានឱ្យដឹងថា Arda Güler បានចុះកិច្ចសន្យាថ្មីជាមួយក្លឹប Real Madrid ដែលនឹងធ្វើឱ្យរូបគេបន្តស្នាក់នៅក្លឹបនេះរហូតដល់ខែមិថុនា ឆ្នាំ ២០៣២។...