|
|
|
Carlo Ancelotti អ្នកចាត់ការទូទៅក្រុមអធិរាជស Real Madrid បាននិយាយចំៗថា ប្រព័ន្ធការពាររបស់លោកនៅមានកម្រិត ។ Carlo Ancelotti និយាយថា ៖ "ការការពារល្អនឹងក្លាយជាគន្លឹះក្នុងការឈានទៅវគ្គផ្តាច់ព្រ័ត្រ។ ខ្ញុំមិនសប្បាយចិត្តនឹងការរបូតគ្រាប់បាល់ ៤គ្រាប់នោះទេ ។ រឿងល្អគឺថាយើងបានស៊ុតបញ្ចូលទី ៣គ្រាប់ទល់នឹងពួកគេ ហើយអ្វីដែលអាក្រក់នោះគឺថាយើងបានអនុញ្ញាតឱ្យពួកគេរកបាន ៤គ្រាប់វិញ។ ប្រសិនបើយើងឈ្នះ La Liga ទល់នឹង Espanyol យើងនឹងអបអរសាទរ - វានឹងជួយយើង" ។


Carlo បន្ថែមទៀតថា ៖ "វាមិនមែនជាការប្រកួតដ៏ល្អសម្រាប់ពួកយើងទេ យើងការពារយ៉ាងអន់បំផុត។ សម្រាប់ជើងទីពីរ យើងមានទំនុកចិត្ត និងរំភើបជាងនេះ ។ យើងកំពុងរង់ចាំ Bernabeu ,វេទមន្តនៃ Bernabeu។ អ្នកគាំទ្រនៅ Bernabeu ត្រូវតែត្រៀមខ្លួន យើងនឹងប្រយុទ្ធដើម្បីបានលទ្ធផលដ៏អស្ចារ្យនៃ Bernabeu ម្តងទៀត" ៕
ប្រភព ៖ Fabrizio Romano
Cristiano Ronaldo បានបង្ហើបថាគាត់នឹងចាប់អារម្មណ៍ក្នុងការកាន់កាប់ក្លឹប Manchester United បន្ទាប់ពីបញ្ចប់អាជីពជាកីឡាកររបស់គាត់។...
យោងតាមកាសែត Diario AS ក្លឹប Real Madrid កំពុងតែខិតជិតដល់ការចុះហត្ថលេខាលើខ្សែបម្រើស្លាប Yan Diomande របស់ក្លឹប RB Leipzig។...
Rodri ក្លាយជាគោលដៅដ៏ក្តៅគគុកនៅទីផ្សារដោះដូរកីឡាករ ទីផ្សារដោះដូរកីឡាករកំពុងកាន់តែមានភាពរស់រវើក ខណៈខ្សែបម្រើ Rodri របស់ Manchester City បានក្លាយជាគោលដៅរបស់ក្លឹបយក្សជាច្រើននៅអឺរ៉ុប។ បន្ទាប់ពី Real Madrid បង្ហាញការចាប់អារម្មណ៍យ៉ាងច្បាស់លាស់ ពេលនេះទាំង Paris Saint-Germain (PSG) និង Barcelona ក៏បានចូលរួមក្នុងការប្រជែងដើម្បីទទួលបានហត្ថលេខារបស់កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះផងដែរ។...
យោងតាមកាសែត The Telegraph គ្រូបង្វឹកក្រុម Real Madrid លោក Jose Mourinho នឹងប្រឆាំងនឹងការលក់ Vinicius Junior ទៅឱ្យក្រុម Arsenal។...
ក្លឹប Napoli បានប្រកាសជាផ្លូវការថា Antonio Vergara បានចុះកិច្ចសន្យារយៈពេលវែងជាមួយក្លឹបរហូតដល់ឆ្នាំ 2031។...