|
|
|
ខ្សែការពារ Dani Carvajal របស់ក្លឹប Real Madrid បានបង្ហាញថាគាត់មានគោលបំណងវិលត្រឡប់មកលេងវិញបន្ទាប់ពីរងរបួសនៅដើមឆ្នាំ 2026។
ផែនការរបស់ខ្ញុំគឺត្រលប់មកវិញនៅឆ្នាំ 2026 ជាមួយនឹងការធានាថានឹងមានសុខភាពល្អ 100% ខ្សែការពារអេស្ប៉ាញរូបនេះបានធានា។
កីឡាករវ័យ 33 ឆ្នាំរូបនេះបានទទួលការវះកាត់ជង្គង់កាលពីសប្តាហ៍មុន បន្ទាប់ពីគាត់មានអារម្មណ៍មិនស្រួលខ្លួនបន្ទាប់ពីជ័យជម្នះ 2-1 លើក្រុម Barcelona ក្នុងការប្រកួត El Clasico។
ខណៈពេលដែលខ្សែការពារចាស់វស្សារូបនេះកំពុងសម្រាកព្យាបាល ក្រុម Madrid នឹងបន្តពឹងផ្អែកលើ Trent Alexander-Arnold ជាមួយ Federico Valverde និង Raul Asencio ជាជម្រើសខ្សែការពារស្តាំ។
ការអវត្តមានយូររបស់ Carvajal ក៏បង្កើនការសង្ស័យលើអនាគតរបស់គាត់នៅ Santiago Bernabeu ដោយកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាល។
ក្រុម Bayern Munich បានជួបបញ្ហាដោយសារកីឡាកររងរបួស បន្ទាប់ពីបានបញ្ជាក់ថា Luis Diaz បានជួបបញ្ហារហែកសាច់ដុំកម្រិតស្រាលនៅផ្នែកខាងក្រោយនៃភ្លៅឆ្វេងរបស់គាត់ ក្នុងអំឡុងពេលការប្រកួត Champions League ដែលបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយក្រុម Arsenal។...
យោងតាមលោក Victor Navarro មកពីសារព័ត៌មាន COPE បានឱ្យដឹងថា Lamine Yamal បានជួលយន្តហោះឯកជនមួយគ្រឿង ដើម្បីនាំក្រុមមនុស្សជំនិតរបស់គាត់ទៅចូលរួមពិធីប្រគល់ពានរង្វាន់ Ballon d’Or នៅទីក្រុងឡុងដ៍។...
លោក Lionel Scaloni បានឈានដល់កិច្ចព្រមព្រៀងជាមួយសហព័ន្ធកីឡាបាល់ទាត់ Argentina (AFA) ដើម្បីបន្តកិច្ចសន្យារបស់គាត់ក្នុងនាមជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិអាហ្សង់ទីន រហូតដល់ចប់ព្រឹត្តិការណ៍ FIFA World Cupឆ្នាំ ២០៣០។...
យោងតាមសារព័ត៌មាន Mundo Deportivo ក្រុម Atletico Madrid បានសម្រេចចិត្តមិនដាក់ Kang-in Lee ចូលលេងក្នុងជំនួបជាមួយក្រុម Stuttgart ឡើយ ដោយសារតែបញ្ហាអស់កម្លាំងសាច់ដុំ (muscle overload) ដែលរូបគេបានជួបប្រទះតាំងពីការប្រកួតជាមួយក្រុម Espanyol មក។...
យោងតាមអ្នកកាសែតជំនាញផ្នែកការផ្ទេរកីឡាករ លោក Fabrizio Romano បានឱ្យដឹងថា Arda Güler បានចុះកិច្ចសន្យាថ្មីជាមួយក្លឹប Real Madrid ដែលនឹងធ្វើឱ្យរូបគេបន្តស្នាក់នៅក្លឹបនេះរហូតដល់ខែមិថុនា ឆ្នាំ ២០៣២។...