|
|
|
ខ្សែប្រយុទ្ធរបស់ក្លឹប Liverpool គឺ Cody Gakpo ត្រូវបានគេរំពឹងថានឹងត្រូវអវត្តមានពីការប្រកួតរយៈពេលជាច្រើនសប្តាហ៍ បន្ទាប់ពីរងរបួសកជើងអំឡុងពេលបំពេញភារកិច្ចឱ្យក្រុមជម្រើសជាតិ Netherlands។
យោងតាមអ្នកសារព័ត៌មានជនជាតិហូឡង់ Rik Elfrink ការពិនិត្យបន្ថែមនៅទីក្រុង Eindhoven បានបង្ហាញថា Gakpo នឹងត្រូវសម្រាកព្យាបាលរបួសនេះមួយរយៈ។
រូបគេត្រូវបានបង្ខំឱ្យចាកចេញពីទីលានក្នុងតង់ទីមួយនៃការប្រកួតពានរង្វាន់ Nations League ដែលហូឡង់បានយកឈ្នះលើក្រុមស៊ែប៊ី (Serbia) ក្នុងលទ្ធផល ២-១ បន្ទាប់ពីរងរបួសក្រោយពេលមានការប៉ះទង្គិចដោយខុសក្បួន (foul)។
បន្ទាប់មក Gakpo បានដកខ្លួនចេញពីក្រុមជម្រើសជាតិហូឡង់ ហើយនឹងខកខានការប្រកួតចំនួន ២ លើកចុងក្រោយរបស់ក្រុមក្នុងអំឡុងពេលសម្រាកសម្រាប់ការប្រកួតអន្តរជាតិនេះ។
កីឡាករវ័យ ២៧ ឆ្នាំរូបនេះនឹងត្រឡប់ទៅកាន់ក្លឹប Liverpool វិញ ដែលនៅទីនោះគេរំពឹងថានឹងទទួលការពិនិត្យបន្ថែមពីសំណាក់ក្រុមគ្រូពេទ្យរបស់ក្លឹបនៅមជ្ឈមណ្ឌលហ្វឹកហាត់ AXA។
Monchi បានបង្ហាញការគាំទ្រចំពោះ Lamine Yamal ក្នុងការឈ្នះពានរង្វាន់ Ballon d'Or ឆ្នាំ ២០២៦ ទោះបីជាគាត់រំពឹងថាការប្រជែងយកពាននេះនឹងមានភាពតានតឹងខ្លាំងរវាងកីឡាករចំនួន ៣ រូបក៏ដោយ។...
Norberto Neto បានវិលត្រឡប់មកកាន់ក្លឹប Juventus វិញជាផ្លូវការ ដោយអ្នកចាំទីសញ្ជាតិប្រេស៊ីលរូបនេះបានចុះកិច្ចសន្យាជាមួយក្រុម Bianconeri រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៧។...
ការវិលត្រឡប់មកកាន់ក្រុម Barcelona របស់ Frenkie de Jong នៅតែមិនទាន់ច្បាស់លាស់នៅឡើយ ដោយសារខ្សែបម្រើរូបនេះនៅតែត្រូវចំណាយពេលពីរបីសប្តាហ៍ទៀតក្នុងការស្តាររាងកាយ មុនពេលអាចត្រឡប់មកចូលរួមប្រកួតវិញបាន។...
Rodrygo Goes បានបោះជំហានសំខាន់មួយទៀតក្នុងការជាសះស្បើយពីរបួសជង្គង់ធ្ងន់ធ្ងរ បន្ទាប់ពីត្រលប់មកធ្វើការជាមួយនឹងបាល់នៅទីលានហ្វឹកហាត់របស់ Real Madrid ។...
Nations League Sweden VS Poland Result ...