|
|
|
អ្នកចាំទីសញ្ជាតិអេស្ប៉ាញ David de Gea ដែលមានដើមកំណើតមកពីទីក្រុង Madrid ដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លឹបបិសាចក្រហម Manchester United បង្ហើបគម្រោងក្នុងការស្នាក់នៅទីក្រុង Manchester បន្តទៀត ។

De Gea ផ្ទេរមកពី Atletico Madrid តាំងពីឆ្នាំ ២០១១ ហើយឥឡូវនេះកុងត្រារបស់គេនិងអស់សុពលភាពនៅ ២០២៣ ខណៈក្លឹបកំពុងធ្វើសំណើរបន្តកុងត្រារយះពេល ១២ខែទៀតទៅកាន់រូបគេ ។

De Gea បានបញ្ជាក់ទៀតថា ៖ "តាមពិតទៅខ្ញុំកើតនៅទីក្រុង Madrid ប្រទេសអេស្ប៉ាញ ប៉ុន្តែវាគ្រាន់តែជាកន្លែងកំណើតប៉ុណ្ណោះ ។ អារម្មណ៏ខ្ញុំពេលនេះមិនខុសពីអ្នកទីក្រុង Manchester ទេ ។ ខ្ញុំកាន់តែមានអារម្មណ៏ថា ខ្ញុំអាចសម្របខ្លួនទៅហ្នឹងបរិយាកាសនៅទីនេះបានហើយ " ៕
ប្រភព: Sky Sports
Champions League PSG VS Monaco Match ...
Champions League Real Madrid VS Benfica Match ...
Champions League Juventus VS Galatasaray Match ...
Champions League Atalanta VS Dortmund Match ...
យោងតាម L'Equipe កីឡាករ Kylian Mbappé នឹងខកខានការប្រកួតជើងទីពីរនៃវគ្គ Play-off នៃក្របខ័ណ្ឌ Champions League របស់ក្រុម Real Madrid ទល់នឹងក្រុម Benfica ដោយសារតែរបួសជង្គង់ខាងឆ្វេង។...