|
|
|
អ្នកចាំទីក្រុម Arsenal កីឡាករ David Raya ត្រូវបានតែងតាំងជាកីឡាករឆ្នើមប្រចាំសប្តាហ៍ Premier League សម្រាប់ចុងសប្តាហ៍មុន។
កីឡាករអេស្ប៉ាញរូបនេះបានបង្ហាញទម្រង់លេងដ៏មុតស្រួចក្នុងជ័យជម្នះ 1-0 លើក្រុម West Ham ដោយបានសង្គ្រោះបាល់បានបីលើក រួមទាំងការសង្គ្រោះបាល់ដ៏ធំមួយទៅលើកីឡាករ Mateus Fernandes មុនពេលក្រុម Arsenal ស៊ុតបញ្ចូលទី។
Raya បានឈ្នះពានរង្វាន់ស្រោមដៃមាស Premier League ជាលើកទីបីជាប់ៗគ្នារបស់គាត់រួចហើយ ដោយរក្សាបាន Clean Sheet ចំនួន 18 ដងនៅក្នុងលីគ។
ឥឡូវនេះគាត់កំពុងស្ថិតក្នុងការប្រជែងយកពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ Premier League ទោះបីជាអ្នកនិពន្ធបាល់ទាត់បានមើលរំលងកីឡាករ Arsenal ដោយពេញចិត្ត Bruno Fernandes សម្រាប់រង្វាន់របស់ពួកគេក៏ដោយ។
ក្រុម Bayern Munich បានជួបបញ្ហាដោយសារកីឡាកររងរបួស បន្ទាប់ពីបានបញ្ជាក់ថា Luis Diaz បានជួបបញ្ហារហែកសាច់ដុំកម្រិតស្រាលនៅផ្នែកខាងក្រោយនៃភ្លៅឆ្វេងរបស់គាត់ ក្នុងអំឡុងពេលការប្រកួត Champions League ដែលបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយក្រុម Arsenal។...
យោងតាមលោក Victor Navarro មកពីសារព័ត៌មាន COPE បានឱ្យដឹងថា Lamine Yamal បានជួលយន្តហោះឯកជនមួយគ្រឿង ដើម្បីនាំក្រុមមនុស្សជំនិតរបស់គាត់ទៅចូលរួមពិធីប្រគល់ពានរង្វាន់ Ballon d’Or នៅទីក្រុងឡុងដ៍។...
លោក Lionel Scaloni បានឈានដល់កិច្ចព្រមព្រៀងជាមួយសហព័ន្ធកីឡាបាល់ទាត់ Argentina (AFA) ដើម្បីបន្តកិច្ចសន្យារបស់គាត់ក្នុងនាមជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិអាហ្សង់ទីន រហូតដល់ចប់ព្រឹត្តិការណ៍ FIFA World Cupឆ្នាំ ២០៣០។...
យោងតាមសារព័ត៌មាន Mundo Deportivo ក្រុម Atletico Madrid បានសម្រេចចិត្តមិនដាក់ Kang-in Lee ចូលលេងក្នុងជំនួបជាមួយក្រុម Stuttgart ឡើយ ដោយសារតែបញ្ហាអស់កម្លាំងសាច់ដុំ (muscle overload) ដែលរូបគេបានជួបប្រទះតាំងពីការប្រកួតជាមួយក្រុម Espanyol មក។...
យោងតាមអ្នកកាសែតជំនាញផ្នែកការផ្ទេរកីឡាករ លោក Fabrizio Romano បានឱ្យដឹងថា Arda Güler បានចុះកិច្ចសន្យាថ្មីជាមួយក្លឹប Real Madrid ដែលនឹងធ្វើឱ្យរូបគេបន្តស្នាក់នៅក្លឹបនេះរហូតដល់ខែមិថុនា ឆ្នាំ ២០៣២។...