|
|
|
Matthijs de Ligt កំពុងខិតជិតដល់ការវិលត្រឡប់មកកាន់ក្រុម Manchester United វិញហើយ បន្ទាប់ពីបានបង្ហាញទម្រង់លេងដ៏ល្អក្នុងការហ្វឹកហាត់ពេញលេញ ក្រោយពីអវត្តមានអស់រយៈពេលយូរដោយសារបញ្ហារបួសខ្នង។
យោងតាម Roundtable កីឡាករជម្រើសជាតិហូឡង់រូបនេះបានបង្ហាញសញ្ញាល្អ ចាប់តាំងពីគាត់បានបង្កើនកម្រិតនៃការហ្វឹកហាត់ដើម្បីស្តាររាងកាយឡើងវិញ។
De Ligt មិនបានចូលលេងក្នុងការប្រកួតផ្លូវការឱ្យ United អស់រយៈពេលប្រហែល ១០ ខែ និងកន្លះមកហើយ បន្ទាប់ពីបានទទួលការវះកាត់ខ្នងកាលពីខែឧសភា។ ថ្មីៗនេះ គាត់បានវិលត្រឡប់មកចូលរួមការប្រកួតមិត្តភាពបិទទ្វារ (មិនឱ្យអ្នកគាំទ្រចូលទស្សនា) ទល់នឹងក្រុម Lausanne-Sport។
លោក Michael Carrick បានអំពាវនាវឱ្យមានការប្រុងប្រយ័ត្នចំពោះការវិលត្រឡប់មកវិញរបស់ខ្សែការពាររូបនេះ ដោយលើកឡើងថា ទោះបីជា De Ligt មានការតាំងចិត្តខ្ពស់ក្នុងការត្រឡប់មកវិញក៏ដោយ ប៉ុន្តែ United ចាំបាច់ត្រូវគ្រប់គ្រងដំណាក់កាលចុងក្រោយនៃការស្តាររាងកាយរបស់គាត់ឱ្យបានត្រឹមត្រូវ។
កីឡាករវ័យ ២៧ ឆ្នាំរូបនេះអាចនឹងជួយពង្រឹងតំបន់ការពាររបស់ក្រុមបានយ៉ាងទាន់ពេលវេលា ខណៈដែល United ទើបតែអាចរក្សាសំណាញ់ទីមិនឱ្យរបូតគ្រាប់បាល់ (clean sheet) បានតែមួយប្រកួតប៉ុណ្ណោះក្នុងរដូវកាលនេះ។
លោក Lothar Matthäus បានចេញមុខការពារ Florian Wirtz ដោយអះអាងថា ខ្សែបម្រើរបស់ក្លឹប Liverpool និងក្រុមជម្រើសជាតិអាល្លឺម៉ង់រូបនេះ បានទទួលរងការរិះគន់ដោយអយុត្តិធម៌ទាំងនៅក្នុងប្រទេសអង់គ្លេស និងអាល្លឺម៉ង់។...
យោងតាមអ្នកកាសែត Nicolo Schira ក្លឹប Bayern Munich កំពុងមានបំណងបន្តកិច្ចសន្យារបស់កីឡាករ Michael Olise រហូតដល់ឆ្នាំ ២០៣១។...
Steven Gerrard បានទម្លាយថា ការចាប់អារម្មណ៍របស់ Manchester United ក្នុងការចុះហត្ថលេខាយកគាត់ គឺឈានដល់ដំណាក់កាលដែល Gary Neville បានចូលមកជួបគាត់ផ្ទាល់ ខណៈពេលដែលពួកគេកំពុងបំពេញភារកិច្ចឱ្យក្រុមជម្រើសជាតិអង់គ្លេស។...
យោងតាមសារព័ត៌មាន The Telegraph ក្លឹប Atletico Madrid និង Juventus ស្ថិតក្នុងចំណោមក្លឹបដែលកំពុងតាមដានស្ថានភាពរបស់ខ្សែប្រយុទ្ធ Noni Madueke របស់ក្លឹប Arsenal បន្ទាប់ពីការចាប់ផ្តើមរដូវកាលដ៏លំបាករបស់គេ។...
Nations League Romania VS Sweden Result ...