|
|
|
ខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala បានសម្រេចផ្លាស់ទៅកាន់ ក្លឹប Roma នៅក្នុងរដូវកាលថ្មីនេះហើយក្រោយដាច់កុងត្រានឹងក្លឹប Juventus។

Roma បាននាំយក Dybala ដោយគ្មានតម្លៃខ្លួនជាមួយហ្នឹងកុងត្រារយៈពេល៣ឆ្នាំ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ជាមួយនឹងប្រាក់ពលកម្ម ៦លានដុល្លារ ក្នុងមួយឆ្នាំ។ លោក Jose Mourinho អ្នកចាត់ការទូទៅ Roma បានទូរស័ព្ទទៅបញ្ចុះបញ្ចូល Dybala ជាច្រើនដងច្រើនសារដើម្បីមកចូលរួមក្នុងក្រុមលោក។គួរបញ្ជាក់ថានៅខណៈនេះ Dybala និង Roma បានព្រមព្រៀងគ្នារួចរាល់ហើយ ដោយនៅបញ្ចប់ឯកសារកុងត្រា និងប្រកាសជាផ្លូវការប៉ុណ្ណោះ៕
ប្រភព៖ Sky Sport
ក្លិប Paris Saint-Germain (PSG) ត្រូវបានរាយការណ៍ថាបានបញ្ជាក់ពីដំណឹងដ៏គួរឱ្យព្រួយបារម្ភ បន្ទាប់ពីខ្សែប្រយុទ្ធស្លាបសញ្ជាតិបារាំង Desire Doue រងរបួសដាច់សរសៃចងជង្គង់ខាងមុខ ឬ Anterior Cruciate Ligament (ACL) នៅជង្គង់ខាងស្តាំ ក្នុងជ័យជម្នះ ៣-២ លើក្រុម OGC Nice ក្នុងក្របខណ្ឌ Ligue 1។ តាមប្រភព កីឡាករវ័យ ២១ ឆ្នាំរូបនេះនឹងត្រូវវះកាត់មុនដំណាច់ខែវិច្ឆិកា ហើយត្រូវបានរំពឹងថានឹងអវត្តមានពីទីលានយ៉ាងហោចណាស់ ៦ ខែ។ របួសនេះបានកើតឡើងក្នុងវគ្គទីមួយនៃការប្រកួតនៅកីឡដ្ឋាន Allianz Riviera ខណៈ Doué កំពុងព្យាយាមការពារបាល់ពីខ្សែបម្រើ Sofiane Diop របស់ Nice។...
Real Madrid បានយកឈ្នះ Celta Vigo ក្នុងលទ្ធផល ២-១ នៅក្នុងការប្រកួតសប្តាហ៍ទី ១៣ នៃក្របខ័ណ្ឌ La Liga។...
ក្លិប Paris Saint-Germain (PSG) កំពុងប្រឈមនឹងបញ្ហាដ៏គួរឱ្យព្រួយបារម្ភនៅតំបន់ប្រយុទ្ធ បន្ទាប់ពីខ្សែប្រយុទ្ធស្លាបសំខាន់ពីររូប គឺ Khvicha Kvaratskhelia និង Désiré Doué បានជួបបញ្ហារបួសក្នុងរយៈពេលប្រហែលមួយខែ។ អ្វីដែលធ្វើឱ្យរឿងនេះទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំង គឺកីឡាករទាំងពីរសុទ្ធតែធ្លាប់ទៅជួបពេទ្យធ្មេញ មុនពេលមានបញ្ហារបួស ដែលជំរុញឱ្យសារព័ត៌មានបារាំង L'Équipe លើកសំណួរអំពីទំនាក់ទំនងដែលអាចកើតមានរវាងសុខភាពមាត់ធ្មេញ និងរបួសសាច់ដុំរបស់កីឡាករបាល់ទាត់។ យោងតាមព័ត៌មានដែលបានផ្តល់ Kvaratskhelia បានជួបបញ្ហារបួសមុនពេលសម្រាកប្រកួតអន្តរជាតិ ខណៈ Doué បានរងរបួសធ្ងន់ក្រោយបញ្ចប់ការប្រកួតរបស់ក្រុមជម្រើសជាតិក្នុងខែវិច្ឆិកា។...
ក្លិប Paris Saint-Germain (PSG) កំពុងរៀបចំផែនការបន្តកុងត្រាថ្មីជាមួយខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ Vitinha រហូតដល់ឆ្នាំ 2031 ដោយអាចមានជម្រើសបន្ថែមសុពលភាពមួយរដូវកាលទៀតដល់ឆ្នាំ 2032។ ព័ត៌មាននេះត្រូវបានរាយការណ៍ដោយអ្នកសារព័ត៌មានអ៊ីតាលី Nicolò Schira ខណៈក្លិបបារាំងចង់រក្សាទុកកីឡាករដែលបានចូលរួមជាមួយក្រុមតាំងពីឆ្នាំ 2022។ យោងតាមរបាយការណ៍ PSG កំពុងធ្វើការលើការរៀបចំកិច្ចសន្យាថ្មីសម្រាប់ Vitinha ប៉ុន្តែមិនទាន់មានការបញ្ជាក់ថាកីឡាកររូបនេះបានចុះហត្ថលេខាជាផ្លូវការរួចរាល់នោះទេ។...
អតីតប្រធានក្រុម Chelsea កីឡាករ Cesar Azpilicueta បានចែករំលែកអំពីជីវិតថ្មីរបស់ខ្លួនក្រោយបញ្ចប់អាជីពជាកីឡាករបាល់ទាត់អាជីព ដោយបង្ហាញថា លោកកំពុងរីករាយនឹងសេរីភាពក្នុងការគ្រប់គ្រងពេលវេលា ការរស់នៅជាមួយគ្រួសារ និងការបន្តសិក្សាដើម្បីអភិវឌ្ឍចំណេះដឹងសម្រាប់អនាគត។ យោងតាមបទសម្ភាសន៍ជាមួយសារព័ត៌មាន The Guardian អតីតខ្សែការពារវ័យ ៣៧ ឆ្នាំរូបនេះ បានបញ្ជាក់ថា ការចូលនិវត្តន៍មិនបានធ្វើឱ្យជីវិតរបស់លោកបាត់បង់ភាពរីករាយនោះទេ។...