|
|
|
អ្នកជំនាញផ្នែកផ្ទេរកីឡាករអ៊ីតាលី Fabrizio Romano បានរាយការណ៍ថា ក្រុម Barcelona នឹងពិចារណាលក់ខ្សែប្រយុទ្ធ Ferran Torres លុះត្រាតែពួកគេទទួលបានការផ្តល់ជូនយ៉ាងច្រើននៅរដូវក្តៅ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមយក្សកាតាឡានមិនបានជំរុញឱ្យកីឡាករអេស្ប៉ាញរូបនេះទៅរកការចរចារនោះទេ ហើយក៏មិនបានស្វែងរកអ្នកដេញថ្លៃផងដែរ។
Torres ដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅឆ្នាំក្រោយ ប្តេជ្ញាចិត្តបន្តនៅ Barca ទោះបីជាវានឹងអាស្រ័យលើកត្តាជាច្រើនក៏ដោយ។
ដោយសារ Barca ចង់ជ្រើសរើស Julian Alvarez របស់ Atletico Madrid និងបន្តកិច្ចសន្យារបស់ Robert Lewandowski ជាមួយនឹងលក្ខខណ្ឌកាត់បន្ថយ Torres អាចនឹងបាត់បង់ឱកាស។
កីឡាករវ័យ 26 ឆ្នាំរូបនេះបានរងការធ្លាក់ចុះយ៉ាងខ្លាំងនៃការស៊ុតបញ្ចូលទីរបស់គាត់ ទោះជាយ៉ាងណាក៏ដោយ គ្រូបង្វឹក Hansi Flick កំពុងគាំទ្រគាត់ឱ្យទទួលបានទម្រង់លេងល្អឡើងវិញ។
ក្រុម Bayern Munich បានជួបបញ្ហាដោយសារកីឡាកររងរបួស បន្ទាប់ពីបានបញ្ជាក់ថា Luis Diaz បានជួបបញ្ហារហែកសាច់ដុំកម្រិតស្រាលនៅផ្នែកខាងក្រោយនៃភ្លៅឆ្វេងរបស់គាត់ ក្នុងអំឡុងពេលការប្រកួត Champions League ដែលបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយក្រុម Arsenal។...
យោងតាមលោក Victor Navarro មកពីសារព័ត៌មាន COPE បានឱ្យដឹងថា Lamine Yamal បានជួលយន្តហោះឯកជនមួយគ្រឿង ដើម្បីនាំក្រុមមនុស្សជំនិតរបស់គាត់ទៅចូលរួមពិធីប្រគល់ពានរង្វាន់ Ballon d’Or នៅទីក្រុងឡុងដ៍។...
លោក Lionel Scaloni បានឈានដល់កិច្ចព្រមព្រៀងជាមួយសហព័ន្ធកីឡាបាល់ទាត់ Argentina (AFA) ដើម្បីបន្តកិច្ចសន្យារបស់គាត់ក្នុងនាមជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិអាហ្សង់ទីន រហូតដល់ចប់ព្រឹត្តិការណ៍ FIFA World Cupឆ្នាំ ២០៣០។...
យោងតាមសារព័ត៌មាន Mundo Deportivo ក្រុម Atletico Madrid បានសម្រេចចិត្តមិនដាក់ Kang-in Lee ចូលលេងក្នុងជំនួបជាមួយក្រុម Stuttgart ឡើយ ដោយសារតែបញ្ហាអស់កម្លាំងសាច់ដុំ (muscle overload) ដែលរូបគេបានជួបប្រទះតាំងពីការប្រកួតជាមួយក្រុម Espanyol មក។...
យោងតាមអ្នកកាសែតជំនាញផ្នែកការផ្ទេរកីឡាករ លោក Fabrizio Romano បានឱ្យដឹងថា Arda Güler បានចុះកិច្ចសន្យាថ្មីជាមួយក្លឹប Real Madrid ដែលនឹងធ្វើឱ្យរូបគេបន្តស្នាក់នៅក្លឹបនេះរហូតដល់ខែមិថុនា ឆ្នាំ ២០៣២។...