|
|
|
ខ្សែបម្រើ Fermin Lopez របស់ក្លឹប Barcelona ត្រូវបានតែងតាំងជាកីឡាករឆ្នើមប្រចាំសប្តាហ៍នៃក្របខ័ណ្ឌ UEFA Champions League បន្ទាប់ពីគាត់ស៊ុតបានបីគ្រាប់ក្នុងជ័យជម្នះ 6-1 លើក្រុម Olympiacos ។
Dennis Man របស់ PSV Eindhoven ដែលបានស៊ុតបាល់បញ្ចូលទីក្នុងលទ្ធផល 6-2 លើ Napoli ជាមួយ Gorka Guruzeta ដែលបានស៊ុតបញ្ចូលទីពីរដងសម្រាប់ Athletic Club ទល់នឹង Qarabag និង Felix Nmecha របស់ Borussia Dortmund គឺជាគូប្រជែងផ្សេងទៀតសម្រាប់ពានរង្វាន់នេះ។
Fermin បានស៊ុតបញ្ចូលទីបាន 5 គ្រាប់ក្នុង 7 ប្រកួតសម្រាប់ Barca ក្នុងរដូវកាលនេះ ដោយបានកសាងទម្រង់លេងយ៉ាងល្អដែលបានជួយ Barca ឱ្យទទួលបានពានរង្វាន់ក្នុងស្រុកបីកាលពីរដូវកាលមុន។
ក្រុម Bayern Munich បានជួបបញ្ហាដោយសារកីឡាកររងរបួស បន្ទាប់ពីបានបញ្ជាក់ថា Luis Diaz បានជួបបញ្ហារហែកសាច់ដុំកម្រិតស្រាលនៅផ្នែកខាងក្រោយនៃភ្លៅឆ្វេងរបស់គាត់ ក្នុងអំឡុងពេលការប្រកួត Champions League ដែលបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយក្រុម Arsenal។...
យោងតាមលោក Victor Navarro មកពីសារព័ត៌មាន COPE បានឱ្យដឹងថា Lamine Yamal បានជួលយន្តហោះឯកជនមួយគ្រឿង ដើម្បីនាំក្រុមមនុស្សជំនិតរបស់គាត់ទៅចូលរួមពិធីប្រគល់ពានរង្វាន់ Ballon d’Or នៅទីក្រុងឡុងដ៍។...
លោក Lionel Scaloni បានឈានដល់កិច្ចព្រមព្រៀងជាមួយសហព័ន្ធកីឡាបាល់ទាត់ Argentina (AFA) ដើម្បីបន្តកិច្ចសន្យារបស់គាត់ក្នុងនាមជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិអាហ្សង់ទីន រហូតដល់ចប់ព្រឹត្តិការណ៍ FIFA World Cupឆ្នាំ ២០៣០។...
យោងតាមសារព័ត៌មាន Mundo Deportivo ក្រុម Atletico Madrid បានសម្រេចចិត្តមិនដាក់ Kang-in Lee ចូលលេងក្នុងជំនួបជាមួយក្រុម Stuttgart ឡើយ ដោយសារតែបញ្ហាអស់កម្លាំងសាច់ដុំ (muscle overload) ដែលរូបគេបានជួបប្រទះតាំងពីការប្រកួតជាមួយក្រុម Espanyol មក។...
យោងតាមអ្នកកាសែតជំនាញផ្នែកការផ្ទេរកីឡាករ លោក Fabrizio Romano បានឱ្យដឹងថា Arda Güler បានចុះកិច្ចសន្យាថ្មីជាមួយក្លឹប Real Madrid ដែលនឹងធ្វើឱ្យរូបគេបន្តស្នាក់នៅក្លឹបនេះរហូតដល់ខែមិថុនា ឆ្នាំ ២០៣២។...