|
|
|
ហង្សក្រហម Liverpool បានយកឈ្នះ Inter Milan ដោយលទ្ធផល ២-០ កាលពីយប់មិញក្នុងវគ្គ ១៦ក្រុម UCL ។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Roberto Firmino គឺជាអ្នករកគ្រាប់បាល់ទី១ អោយ Liverpool នៅនាទី ៧៥ បញ្ជូនដោយ Andrew Robertson ។ សម្រាប់គ្រាប់ទី២ ស៊ុតបញ្ចូលទីដោយ Mohamed Salah ខ្សែប្រយុទ្ធសញ្ជាតិអេហ្សីបនៅនាទី ៨៣ ។


ជាលទ្ធផល Liverpool បានយកឈ្នះ Inter Milan នៅជើងទី១ ខណៈឯជើងទី២ និងត្រូវធ្វើឡើងនៅខែក្រោយក្នុងទឹកដី Anfield ។ គួរបញ្ជាក់ថាជ័យជំនះកាលពីយប់មិញធ្វើអោយហង្សក្រហម Liverpool ក្លាយជាក្រុមទី១ ដែលឈ្នះ ៧ប្រកួតជាប់គ្នាក្នុង UEFA Champions League ៕
ប្រភព : BBC Sports
Champions League PSG VS Monaco Match ...
Champions League Real Madrid VS Benfica Match ...
Champions League Juventus VS Galatasaray Match ...
Champions League Atalanta VS Dortmund Match ...
យោងតាម L'Equipe កីឡាករ Kylian Mbappé នឹងខកខានការប្រកួតជើងទីពីរនៃវគ្គ Play-off នៃក្របខ័ណ្ឌ Champions League របស់ក្រុម Real Madrid ទល់នឹងក្រុម Benfica ដោយសារតែរបួសជង្គង់ខាងឆ្វេង។...