|
|
|
យោងតាមអ្នកកាសែត Sky Germany លោក Florian Plettenberg បានឲ្យដឹងថា ក្លឹប Eintracht Frankfurt បានសម្រេចចិត្តបង្កើនការចរចាដើម្បីចុះហត្ថលេខាលើខ្សែបម្រើ Cajetan Lenz របស់ក្រុម VfL Bochum ដ៏មានសក្តានុពល។
លោក Markus Krosche នាយកកីឡារបស់ក្រុម Frankfurt កំពុងធ្វើការលើកិច្ចព្រមព្រៀងនេះ ហើយទោះបីជាក្លឹប Bundesliga ពាក់កណ្តាលកំពុងតាមដានកីឡាករវ័យ 19 ឆ្នាំរូបនេះក៏ដោយ ក៏ក្រុម Eagles ស្ថិតក្នុងជំហរល្អបំផុតក្នុងការចុះហត្ថលេខាលើគាត់។
លោក Lenz ត្រូវបានចាត់ទុកថាជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានទេពកោសល្យល្អបំផុតនៅក្នុងសៀគ្វីអាល្លឺម៉ង់ ដែលមានសក្តានុពលដ៏ធំក្នុងការរីកចម្រើននៅក្នុងក្របខ័ណ្ឌ Bundesliga និងអភិវឌ្ឍខ្លួនទៅជាកីឡាករនាពេលអនាគតសម្រាប់ក្រុមជម្រើសជាតិអាល្លឺម៉ង់។
ក្រុម Bayern Munich បានជួបបញ្ហាដោយសារកីឡាកររងរបួស បន្ទាប់ពីបានបញ្ជាក់ថា Luis Diaz បានជួបបញ្ហារហែកសាច់ដុំកម្រិតស្រាលនៅផ្នែកខាងក្រោយនៃភ្លៅឆ្វេងរបស់គាត់ ក្នុងអំឡុងពេលការប្រកួត Champions League ដែលបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយក្រុម Arsenal។...
យោងតាមលោក Victor Navarro មកពីសារព័ត៌មាន COPE បានឱ្យដឹងថា Lamine Yamal បានជួលយន្តហោះឯកជនមួយគ្រឿង ដើម្បីនាំក្រុមមនុស្សជំនិតរបស់គាត់ទៅចូលរួមពិធីប្រគល់ពានរង្វាន់ Ballon d’Or នៅទីក្រុងឡុងដ៍។...
លោក Lionel Scaloni បានឈានដល់កិច្ចព្រមព្រៀងជាមួយសហព័ន្ធកីឡាបាល់ទាត់ Argentina (AFA) ដើម្បីបន្តកិច្ចសន្យារបស់គាត់ក្នុងនាមជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិអាហ្សង់ទីន រហូតដល់ចប់ព្រឹត្តិការណ៍ FIFA World Cupឆ្នាំ ២០៣០។...
យោងតាមសារព័ត៌មាន Mundo Deportivo ក្រុម Atletico Madrid បានសម្រេចចិត្តមិនដាក់ Kang-in Lee ចូលលេងក្នុងជំនួបជាមួយក្រុម Stuttgart ឡើយ ដោយសារតែបញ្ហាអស់កម្លាំងសាច់ដុំ (muscle overload) ដែលរូបគេបានជួបប្រទះតាំងពីការប្រកួតជាមួយក្រុម Espanyol មក។...
យោងតាមអ្នកកាសែតជំនាញផ្នែកការផ្ទេរកីឡាករ លោក Fabrizio Romano បានឱ្យដឹងថា Arda Güler បានចុះកិច្ចសន្យាថ្មីជាមួយក្លឹប Real Madrid ដែលនឹងធ្វើឱ្យរូបគេបន្តស្នាក់នៅក្លឹបនេះរហូតដល់ខែមិថុនា ឆ្នាំ ២០៣២។...