|
|
|
ថ្លែងទៅកាន់ Canal+ បន្ទាប់ពីក្រុម PSG ចាញ់ក្រុម Bayern Munich ក្នុងលទ្ធផល 2-1 ក្នុងពានរង្វាន់ Champions League យប់នេះ លោក Luis Enrique បាននិយាយថា ខ្សែប្រយុទ្ធរបស់គាត់ Ousmane Dembele មិនបានរងរបួសឡើងវិញទេ ប៉ុន្តែបែរជាមានរបួសថ្មីមួយទៀតទល់នឹងក្រុម Bayern Munich។
អ្នកឈ្នះរង្វាន់ Ballon d'Or ឆ្នាំ 2025 បានចេញនៅនាទីទី 25 បន្ទាប់ពីមានអារម្មណ៍មិនស្រួល ហើយបានដើរទៅបន្ទប់ផ្លាស់សំលៀកបំពាក់ភ្លាមៗ។
លោក Luis Enrique បានបញ្ជាក់ពីដំណឹងអាក្រក់ថា វាជារបួសថ្មីសម្រាប់ Dembouz។
គ្រូបង្វឹកជនជាតិអេស្ប៉ាញរូបនេះបាននិយាយ ខ្ញុំមិនគិតថាវាមានជាប់ទាក់ទងនឹងរបួសមុនទេ វាជារឿងថ្មី ។
យើងត្រូវប្រុងប្រយ័ត្នខ្ពស់ យើងកំពុងព្យាយាមកែលម្អស្ថានភាពរបស់កីឡាករ។
ក្រុម Bayern Munich បានជួបបញ្ហាដោយសារកីឡាកររងរបួស បន្ទាប់ពីបានបញ្ជាក់ថា Luis Diaz បានជួបបញ្ហារហែកសាច់ដុំកម្រិតស្រាលនៅផ្នែកខាងក្រោយនៃភ្លៅឆ្វេងរបស់គាត់ ក្នុងអំឡុងពេលការប្រកួត Champions League ដែលបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយក្រុម Arsenal។...
យោងតាមលោក Victor Navarro មកពីសារព័ត៌មាន COPE បានឱ្យដឹងថា Lamine Yamal បានជួលយន្តហោះឯកជនមួយគ្រឿង ដើម្បីនាំក្រុមមនុស្សជំនិតរបស់គាត់ទៅចូលរួមពិធីប្រគល់ពានរង្វាន់ Ballon d’Or នៅទីក្រុងឡុងដ៍។...
លោក Lionel Scaloni បានឈានដល់កិច្ចព្រមព្រៀងជាមួយសហព័ន្ធកីឡាបាល់ទាត់ Argentina (AFA) ដើម្បីបន្តកិច្ចសន្យារបស់គាត់ក្នុងនាមជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិអាហ្សង់ទីន រហូតដល់ចប់ព្រឹត្តិការណ៍ FIFA World Cupឆ្នាំ ២០៣០។...
យោងតាមសារព័ត៌មាន Mundo Deportivo ក្រុម Atletico Madrid បានសម្រេចចិត្តមិនដាក់ Kang-in Lee ចូលលេងក្នុងជំនួបជាមួយក្រុម Stuttgart ឡើយ ដោយសារតែបញ្ហាអស់កម្លាំងសាច់ដុំ (muscle overload) ដែលរូបគេបានជួបប្រទះតាំងពីការប្រកួតជាមួយក្រុម Espanyol មក។...
យោងតាមអ្នកកាសែតជំនាញផ្នែកការផ្ទេរកីឡាករ លោក Fabrizio Romano បានឱ្យដឹងថា Arda Güler បានចុះកិច្ចសន្យាថ្មីជាមួយក្លឹប Real Madrid ដែលនឹងធ្វើឱ្យរូបគេបន្តស្នាក់នៅក្លឹបនេះរហូតដល់ខែមិថុនា ឆ្នាំ ២០៣២។...