|
|
|
Luis Suárez ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលើការចូលនិវត្តន៍ បន្ទាប់ពីសម្រេចចិត្តមិនបន្តកុងត្រាជាមួយ Inter Miami ។
យោងតាមប្រភពបានឱ្យដឹងថា Suárez បានជ្រើសរើសមិនបន្តលេងឱ្យក្រុម MLS លើសពីខែធ្នូ នៅពេលដែលកិច្ចសន្យារបស់គាត់នឹងផុតកំណត់។
អនាគតរបស់ Suárez នៅតែមិនប្រាកដប្រជា ដោយមានលទ្ធភាពរាប់ចាប់ពីការចូលនិវត្តន៍ ដោយសារបញ្ហាជង្គង់ដែលកំពុងកើតមាន ។
ខ្សែប្រយុទ្ធជើងចាស់រូបនេះធ្លាប់លេងឱ្យ Nacional ក្នុងប្រទេសអ៊ុយរូហ្គាយ មុនពេលចូលរួមជាមួយក្លឹប Inter Miami ហើយវាអាចទៅរួចដែលគាត់អាចត្រលប់ទៅស្រុកកំណើតរបស់គាត់វិញ។
នៅក្លឹប Inter Miami កីឡាករ Suárez បានទទួលជោគជ័យដោយក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេទីពីរក្នុងប្រវត្តិសាស្រ្តរបស់ Franchise ដោយស៊ុតបាន 34 គ្រាប់ នៅពីក្រោយតែ Leo Messi 50 គ្រាប់ប៉ុណ្ណោះ។
ក្រុម Bayern Munich បានជួបបញ្ហាដោយសារកីឡាកររងរបួស បន្ទាប់ពីបានបញ្ជាក់ថា Luis Diaz បានជួបបញ្ហារហែកសាច់ដុំកម្រិតស្រាលនៅផ្នែកខាងក្រោយនៃភ្លៅឆ្វេងរបស់គាត់ ក្នុងអំឡុងពេលការប្រកួត Champions League ដែលបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយក្រុម Arsenal។...
យោងតាមលោក Victor Navarro មកពីសារព័ត៌មាន COPE បានឱ្យដឹងថា Lamine Yamal បានជួលយន្តហោះឯកជនមួយគ្រឿង ដើម្បីនាំក្រុមមនុស្សជំនិតរបស់គាត់ទៅចូលរួមពិធីប្រគល់ពានរង្វាន់ Ballon d’Or នៅទីក្រុងឡុងដ៍។...
លោក Lionel Scaloni បានឈានដល់កិច្ចព្រមព្រៀងជាមួយសហព័ន្ធកីឡាបាល់ទាត់ Argentina (AFA) ដើម្បីបន្តកិច្ចសន្យារបស់គាត់ក្នុងនាមជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិអាហ្សង់ទីន រហូតដល់ចប់ព្រឹត្តិការណ៍ FIFA World Cupឆ្នាំ ២០៣០។...
យោងតាមសារព័ត៌មាន Mundo Deportivo ក្រុម Atletico Madrid បានសម្រេចចិត្តមិនដាក់ Kang-in Lee ចូលលេងក្នុងជំនួបជាមួយក្រុម Stuttgart ឡើយ ដោយសារតែបញ្ហាអស់កម្លាំងសាច់ដុំ (muscle overload) ដែលរូបគេបានជួបប្រទះតាំងពីការប្រកួតជាមួយក្រុម Espanyol មក។...
យោងតាមអ្នកកាសែតជំនាញផ្នែកការផ្ទេរកីឡាករ លោក Fabrizio Romano បានឱ្យដឹងថា Arda Güler បានចុះកិច្ចសន្យាថ្មីជាមួយក្លឹប Real Madrid ដែលនឹងធ្វើឱ្យរូបគេបន្តស្នាក់នៅក្លឹបនេះរហូតដល់ខែមិថុនា ឆ្នាំ ២០៣២។...