|
|
|
ក្រុម Manchester United បានបញ្ជូនគណៈប្រតិភូមួយទៅកាន់ប្រទេសអ៊ីតាលី ដើម្បីពិភាក្សាជាមួយក្រុម Atalanta លើខ្សែបម្រើ Ederson ដោយឥឡូវនេះការចរចាកំពុងខិតជិតដល់កិច្ចព្រមព្រៀងនៅរដូវក្តៅនេះ។
យោងតាម SullyTalkz ក្រុម United មានទំនុកចិត្តកាន់តែខ្លាំងឡើងក្នុងការឈានដល់កិច្ចព្រមព្រៀងមួយក្នុងពេលឆាប់ៗនេះ ដោយការពិភាក្សាត្រូវបានពិពណ៌នាថាមានវឌ្ឍនភាពវិជ្ជមានរវាងភាគីទាំងអស់។
កីឡាករប្រេស៊ីលវ័យ 26 ឆ្នាំរូបនេះបានបញ្ជាក់យ៉ាងច្បាស់ថាគាត់កំពុងផ្តល់អាទិភាពដល់ការផ្លាស់ទៅ Old Trafford ដោយបដិសេធការផ្តល់ជូនផ្សេងទៀត និងប្រាប់ភ្នាក់ងាររបស់គាត់ថាគាត់ចង់បានតែក្រុម Manchester United ប៉ុណ្ណោះ។
ក្រុម Atalanta ត្រូវបានគេជឿថាកំណត់តម្លៃខ្សែបម្រើរូបនេះប្រហែល 50 លានដុល្លារ ដោយកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងដំណើរការរហូតដល់ឆ្នាំក្រោយ។
ក្រុម Bayern Munich បានជួបបញ្ហាដោយសារកីឡាកររងរបួស បន្ទាប់ពីបានបញ្ជាក់ថា Luis Diaz បានជួបបញ្ហារហែកសាច់ដុំកម្រិតស្រាលនៅផ្នែកខាងក្រោយនៃភ្លៅឆ្វេងរបស់គាត់ ក្នុងអំឡុងពេលការប្រកួត Champions League ដែលបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយក្រុម Arsenal។...
យោងតាមលោក Victor Navarro មកពីសារព័ត៌មាន COPE បានឱ្យដឹងថា Lamine Yamal បានជួលយន្តហោះឯកជនមួយគ្រឿង ដើម្បីនាំក្រុមមនុស្សជំនិតរបស់គាត់ទៅចូលរួមពិធីប្រគល់ពានរង្វាន់ Ballon d’Or នៅទីក្រុងឡុងដ៍។...
លោក Lionel Scaloni បានឈានដល់កិច្ចព្រមព្រៀងជាមួយសហព័ន្ធកីឡាបាល់ទាត់ Argentina (AFA) ដើម្បីបន្តកិច្ចសន្យារបស់គាត់ក្នុងនាមជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិអាហ្សង់ទីន រហូតដល់ចប់ព្រឹត្តិការណ៍ FIFA World Cupឆ្នាំ ២០៣០។...
យោងតាមសារព័ត៌មាន Mundo Deportivo ក្រុម Atletico Madrid បានសម្រេចចិត្តមិនដាក់ Kang-in Lee ចូលលេងក្នុងជំនួបជាមួយក្រុម Stuttgart ឡើយ ដោយសារតែបញ្ហាអស់កម្លាំងសាច់ដុំ (muscle overload) ដែលរូបគេបានជួបប្រទះតាំងពីការប្រកួតជាមួយក្រុម Espanyol មក។...
យោងតាមអ្នកកាសែតជំនាញផ្នែកការផ្ទេរកីឡាករ លោក Fabrizio Romano បានឱ្យដឹងថា Arda Güler បានចុះកិច្ចសន្យាថ្មីជាមួយក្លឹប Real Madrid ដែលនឹងធ្វើឱ្យរូបគេបន្តស្នាក់នៅក្លឹបនេះរហូតដល់ខែមិថុនា ឆ្នាំ ២០៣២។...