|
|
|
Man United នឹងបើកការដេញថ្លៃមួយ ដើម្បីចុះហត្ថលេខាលើកីឡាករ Mason Mount ពី Chelsea នៅចុងខែនេះ នេះបើតាមការអះអាងរបស់ The Telegraph ។
បិសាចក្រហមនឹងផ្តល់ 50 លានផោនសម្រាប់សេវាកម្មលេងរបស់ខ្សែបម្រើអង់គ្លេសរូបនេះ។ Mount ត្រូវបានគេរាយការណ៍ថា បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Man United ដែលមានបំណងសម្រេចបានកិច្ចព្រមព្រៀងក្នុងពេលឆាប់ៗនេះ ដូច្នេះកីឡាករអាចចូលរួមការហ្វឹកហាត់មុនបើករដូវកាលនៅខែកក្កដាបាន។

ទោះជាយ៉ាងណាក៏ដោយ Chelsea ប្រហែលជាមិនសប្បាយចិត្តនឹងសំណើ 50 លានផោននោះទេ ខណៈដែលពួកគេមានពាក្យចចាមអារ៉ាមថានឹងដាក់តម្លៃគាត់លើសពី 70 លានផោនឯណោះ។
ថ្មីៗនេះ Mount ត្រូវបានគេសួរអំពីទំនាក់ទំនងផ្ទេរទៅបិសាចក្រហមនៅក្នុងកម្មវិធី Formula One Spanish GP ប៉ុន្តែមិនបាននិយាយច្រើនពីរឿងនេះទេ។ គាត់ត្រូវបានគេរាយការណ៍ថា កំពុងងាកចិត្តផ្ទេរទៅកីឡដ្ឋាន Old Trafford បន្ទាប់ពីបានបដិសេធសំណើកិច្ចសន្យាចំនួន 3 លើកពី Chelsea កាលពីឆ្នាំមុន។
ខ្សែបម្រើវ័យ 24 ឆ្នាំរូបនេះបានបង្ហាញខ្លួន 35 ប្រកួតសម្រាប់ក្រុមតោខៀវកាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន 3 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 4 ដង។
Sponsored by ៖ #AA2888 #SUN2888 #APPLE65
Telegram ៖ https://telegram.aa2888.vip
Register VIP Account ៖ https://bit.ly/3NJjt7G

AA2888 the best entertainment website with highly confidential, privacy and safety.
Contact Customer Service for 24h/7
•Cellcard: 061782888
•Metfone: 068782888
•Smart: 069782888
Luis Suarez បានឈានដល់ចំណុចសំខាន់ប្រវត្តិសាស្ត្រនៃការប្រកួតផ្លូវការចំនួន 100 ដោយពាក់អាវ Inter Miami។ ខ្សែប្រយុទ្ធអ៊ុយរូហ្គាយរូបនេះបានអបអរសាទរសមិទ្ធផលនេះក្នុងអំឡុងពេលជ័យជម្នះ 3-2 លើក្រុម Chicago Fire FC នៅឯកីឡដ្ឋាន Nu ដោយក្លាយជាកីឡាករទីប្រាំបួនក្នុងប្រវត្តិសាស្ត្ររបស់ក្រុម Florida ដែលឈានដល់ចំនួននៃការបង្ហាញខ្លួននេះ។...
យោងតាមអ្នកកាសែត Sacha Tavolieri ក្លឹបយក្ស Al-Hilal របស់ Saudi Pro League កំពុងជំរុញយ៉ាងសកម្មដើម្បីបញ្ចប់ការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់តារាឆ្នើម Ousmane Dembele របស់ក្លឹប Paris Saint-Germain។...
យោងតាម L'Equipe ក្លឹប Real Madrid កំពុងរៀបចំការផ្លាស់ប្តូរដ៏សំខាន់មួយនៅរដូវក្តៅសម្រាប់ខ្សែបម្រើ Rodri របស់ក្លឹប Manchester City ខណៈដែលពួកគេកំពុងស្វែងរកខ្សែបម្រើកណ្តាលដ៏ឆ្នើមម្នាក់។...
ក្លឹប Inter Miami បានបញ្ជាក់ជាផ្លូវការអំពីការចុះហត្ថលេខាលើខ្សែបម្រើឆ្នើម Casemiro សញ្ជាតិប្រេស៊ីល ដោយគ្មានតម្លៃខ្លួន សម្រាប់យុទ្ធនាការ Major League Soccer នាពេលខាងមុខ។ ខ្សែបម្រើការពារដែលមានបទពិសោធន៍រូបនេះ បានមកដល់បន្ទាប់ពីការចាកចេញរបស់គាត់ពីក្លឹប Manchester United ដោយនាំមកនូវភាពជាអ្នកដឹកនាំដ៏មានតម្លៃ និងបទពិសោធន៍ដ៏ទូលំទូលាយក្នុងការឈ្នះពានរង្វាន់អឺរ៉ុប មកកាន់រដ្ឋ Florida។...
យោងតាម ElDesmarque ខ្សែប្រយុទ្ធ Ferran Torres របស់ក្លឹប Barcelona ស្ទើរតែប្រាកដជានឹងចាកចេញពីក្លឹបយក្សអេស្ប៉ាញនៅរដូវក្តៅនេះ ខណៈដែលក្លឹបកំពុងស្វែងរកដើមទុនផ្ទេរថ្មី។...