|
|
|
ក្លឹបបិសាចក្រហម Manchester United បានប្រកួតឈ្នះក្លឹប Crystal Palace ក្នុងលទ្ធផល ៣-១ ក្នុងប្រកួតមិត្តភាព Pre Season នៅទីលាន Melbourne Cricket Ground នៅឯប្រទេសអូស្ត្រាលីកាលពីម្សិលមិញ។

Man Utd បានស៊ុតចូលមុន ៣គ្រាប់ ដោយខ្សែប្រយុទ្ធ Anthony Martial នៅនាទីទី១៧ ខ្សែប្រយុទ្ធ Marcus Rashford នៅនាទីទី៤៨ និងខ្សែប្រយុទ្ធ Jadon Sancho នៅនាទីទី៥៩ ក្រោយខាង Crystal Palace ក៏វាយបកវិញបាន ១គ្រាប់ដោយ ខ្សែការពារ Joel Ward នៅនាទីទី៧៤។

គួរបញ្ជាក់ថានេះជាប្រកួតមិត្តភាព Pre Season លើកទី៣ របស់ Man Utd ដោយក្លឹបនេះបានយកឈ្នះទាំង៣លើកជាប់គ្នាតែម្ដង ដោយកាលពីប្រកួតលើកទី១ Man Utd បានយកឈ្នះ Liverpool ៤-០ និងប្រកួតលើកទី២ Man Utd បានយកឈ្នះ Melbourne Victory ៤-១៕
ប្រភព ៖ BBC Sport
Lionel Messi បន្តបង្ហាញពីឥទ្ធិពលដ៏សំខាន់របស់ខ្លួនក្នុងវិស័យបាល់ទាត់អន្តរជាតិ បន្ទាប់ពីស្ថិតិដែលបានរាយការណ៍សម្រាប់ឆ្នាំ 2026 បង្ហាញថា ខ្សែប្រយុទ្ធ Argentina រូបនេះឈរនៅលំដាប់លេខមួយក្នុងការរួមចំណែករកគ្រាប់បាល់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី គិតជាមធ្យមក្នុងរយៈពេល 90 នាទី។ យោងតាមទិន្នន័យដែលបានបង្ហាញក្នុងប្រភព Messi មានស្ថិតិរួមចំណែករកគ្រាប់បាល់ជាមធ្យមចំនួន 1.55 ដងក្នុងមួយ 90 នាទី សម្រាប់ការប្រកួតក្រុមជម្រើសជាតិក្នុងឆ្នាំ 2026។...
ខ្សែការពារស្លាបឆ្វេង Kostas Tsimikas ត្រូវបានរាយការណ៍ថាអាចចាកចេញពី Liverpool នៅរដូវក្តៅខាងមុខ បន្ទាប់ពីចំណាយពេលប្រមាណប្រាំមួយឆ្នាំជាមួយក្លិបនៅកីឡដ្ឋាន Anfield។ កីឡាករជម្រើសជាតិក្រិករូបនេះកំពុងត្រូវបានផ្សារភ្ជាប់ជាមួយលទ្ធភាពផ្លាស់ទៅប្រកបអាជីពនៅប្រទេសអេស្ប៉ាញ ខណៈក្របខណ្ឌ La Liga ត្រូវបានចាត់ទុកថាជាគោលដៅសមស្របមួយសម្រាប់ដំណាក់កាលបន្ទាប់នៃអាជីពរបស់គេ។ យោងតាមការពិភាក្សាក្នុងកម្មវិធីបាល់ទាត់ក្រិក Box2Box by Betsson អនាគតរបស់ Tsimikas ជាមួយ Liverpool កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ខណៈមានការរំពឹងថាគេអាចស្វែងរកបទពិសោធន៍ថ្មីនៅរដូវកាលបន្ទាប់។...
យោងតាម Tuttomercatoweb ក្រុម Inter Milan កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើខ្សែការពាររបស់ Arsenal គឺ Cristhian Mosquera ដោយពួកគេកំពុងពិចារណាលើលទ្ធភាពក្នុងការនាំយកកីឡាករវ័យ ២២ ឆ្នាំរូបនេះមកចូលរួមក្រុម។...
ក្លិបយក្សអេស្ប៉ាញ Barcelona បានចុះហត្ថលេខាបន្តកិច្ចសន្យាជាមួយខ្សែការពារវ័យក្មេង Xavi Espart រហូតដល់ឆ្នាំ 2030 នេះបើយោងតាមសេចក្តីរាយការណ៍ដែលបានផ្តល់។ កីឡាករវ័យ 19 ឆ្នាំរូបនេះ ដែលជាផលិតផលរបស់សាលាបណ្តុះបណ្តាល La Masia ត្រូវបានចាត់ទុកថាជាកីឡាករវ័យក្មេងដ៏គួរឱ្យចាប់អារម្មណ៍ម្នាក់ក្នុងក្រុមរបស់លោក Hansi Flick។ ការបន្តកិច្ចសន្យានេះត្រូវបានរាយការណ៍ថាបានបញ្ចប់ជាផ្លូវការបន្ទាប់ពីភាគីពាក់ព័ន្ធបានឈានដល់កិច្ចព្រមព្រៀងកាលពីខែមុន។ ពិធីចុះហត្ថលេខាបានធ្វើឡើងនៅការិយាល័យរបស់ប្រធានក្លិប Barcelona លោក Joan Laporta។...
ក្លិបយក្សអ៊ីតាលី AC Milan ត្រូវបានរាយការណ៍ថាកំពុងតាមដានស្ថានភាពកិច្ចសន្យារបស់ Virgil van Dijk ប្រធានក្រុម Liverpool ដោយម្ចាស់ក្លិប Gerry Cardinale ត្រូវបានគេអះអាងថាមានចំណាប់អារម្មណ៍ក្នុងការនាំយកខ្សែការពារជម្រើសជាតិហូឡង់រូបនេះទៅកាន់កីឡដ្ឋាន San Siro នៅរដូវក្តៅខាងមុខ។ ព័ត៌មាននេះកំពុងបង្កើតការចាប់អារម្មណ៍ចំពោះអនាគតរបស់ខ្សែការពារដ៏មានបទពិសោធន៍រូបនេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ថាការពិភាក្សាអំពីរយៈពេលនៃកិច្ចសន្យាថ្មីជាមួយ Liverpool មិនទាន់ទទួលបានការឯកភាព។...