|
|
|
លោក Stale Solbakken គ្រូបង្វឹកក្រុមជម្រើសជាតិ Norway បានបញ្ជាក់ថា Martin Odegaard មិនត្រូវបានបញ្ជូនត្រឡប់ទៅផ្ទះវិញទេ ទោះបីជារូបគេរងរបួសកជើងក្នុងអំឡុងពេលប្រកួតពានរង្វាន់ Nations League ទល់នឹងព័រទុយហ្គាល់ បន្ទាប់ពីការចូលស្ទាក់បាល់យ៉ាងធ្ងន់ធ្ងរពីសំណាក់កីឡាករ Bernardo Silva ក៏ដោយ។
លោក Solbakken បាននិយាយអំពីការចូលស្ទាក់បាល់របស់ Silva ថា៖ «វាជាការចូលស្ទាក់ដ៏អាក្រក់មួយ ហើយវាស្ទើរតែសមនឹងទទួលបានកាតក្រហមទៅហើយ។ គេ [Silva] គ្រាន់តែចង់បញ្ឈប់ការលេងប៉ុណ្ណោះ ហើយវាជាហេតុការណ៍ដែលកើតឡើងពីខាងក្រោយ។ ប្រតិកម្មរបស់ Odegaard ក៏បានបង្ហាញពីអ្វីមួយដែរ»។
លោកបានបន្ថែមទៀតអំពីស្ថានភាពរាងកាយរបស់ប្រធានក្រុម Arsenal រូបនេះថា៖ «យើងនឹងរង់ចាំមើលបន្តទៀត ប៉ុន្តែគេមិនត្រូវបានបញ្ជូនត្រឡប់ទៅផ្ទះវិញទេ»។
មុននេះ លោក Brede Hangeland អ្នកសម្របសម្រួលក្រុមជម្រើសជាតិន័រវេស បានបញ្ជាក់ថា Odegaard បានទទួលការពិនិត្យលើរបួសនោះ ហើយស្ថានភាពរបស់គេកំពុងមានភាពល្អប្រសើរឡើង។
លោក Hangeland បាននិយាយថា៖ លោក Ola Sand (គ្រូពេទ្យប្រចាំក្រុមជម្រើសជាតិ) កំពុងតាមដានស្ថានភាពនេះ។ តាមដែលខ្ញុំយល់ មិនមានអ្វីធ្ងន់ធ្ងរនៅក្នុងរូបភាព [X-ray] ទាំងនោះទេ។ អ្វីដែលសំខាន់បំផុតនោះគឺថា គេមានអារម្មណ៍ធូរស្រាលជាងមុន។ រូបភាពទាំងនោះគ្រាន់តែបង្ហាញពីស្ថានភាពនៅពេលថតប៉ុណ្ណោះ ខណៈដែលគេកំពុងបន្តការជាសះស្បើយ ហើយវឌ្ឍនភាពគឺមានភាពវិជ្ជមាន។
ក្លឹប FC Porto បានប្រកាសពីការចុះកិច្ចសន្យាជាមួយកីឡាករ Chris Smalling ដែលជាកីឡាករគ្មានក្លឹប (free agent) រហូតដល់រដូវក្តៅឆ្នាំ ២០២៧។...
កីឡាករបាល់ទាត់លំដាប់ពិភពលោក Lionel Messi នឹងទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតពីសាកលវិទ្យាល័យ Buenos Aires (UBA) ដែលជាគ្រឹះស្ថានអប់រំធំជាងគេ និងសំខាន់បំផុតរបស់ប្រទេសអាហ្សង់ទីន។...
Raphinha កំពុងត្រឡប់ទៅកាន់ក្លឹប Barcelona វិញ បន្ទាប់ពីត្រូវបានអនុញ្ញាតឱ្យចាកចេញពីក្រុមជម្រើសជាតិ Brazil ដោយសារតែការព្រួយបារម្ភអំពីបញ្ហារបួសភ្លៅ។...
Jan Paul van Hecke ខ្សែការពារកណ្តាលរបស់ក្រុម Tottenham កំពុងត្រឡប់មកពីជំរុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិវិញមុនការគ្រោងទុក ដោយសារបញ្ហារបួស។...
Michael Olise បានក្លាយជាវីរបុរសដែលជួយឱ្យក្រុមជម្រើសជាតិ France ទទួលបានជ័យជម្នះក្នុងការប្រកួតពានរង្វាន់ Nations League ទល់នឹងក្រុមជម្រើសជាតិ Belgium។ កីឡាកររបស់ក្លឹប Bayern រូបនេះបានចូលលេងក្នុងនាមជាកីឡាករបម្រុងអំឡុងពេលការប្រកួតនៅទីក្រុង Brussels ហើយបានស៊ុតបញ្ចូលទីគ្រាប់បាល់សម្រេចជ័យជម្នះនៅនាទីទី ៨៨ ដែលធ្វើឱ្យលទ្ធផលក្លាយជា ១-០។...