|
|
|
ម្ចាស់ពាន Ballon d’Or ៧សម័យ Lionel Messi ថាគ្មានការសង្ស័យអ្វីទេក្នុងចិត្តរបស់គេ Karim Benzema សាកសមឈ្នះ Ballon d’Or ក្នុងឆ្នាំនេះ។

Karim Benzema ខ្សែប្រយុទ្ធរបស់ស្តេចស Real Madrid វ័យ៣៤ឆ្នាំគឺជាបេក្ខភាពខ្ពស់ដែលគេគិតថានឹងឈ្នះពាន Ballon d’Or ឆ្នាំនេះ បន្ទាប់ពីរកបាន ៤៤ គ្រាប់ក្នុងការបង្ហាញខ្លួន៤៦ប្រកួតគិតគ្រប់កម្មវិធីក្នុងរដូវកាលនេះ។ គេបានជួយ Madrid គ្រងពាន Champions League និង La Liga ជាមួយនឹងការបង្ហាញទម្រង់លេងដ៏ល្អ។ ក្រៅពី UCL កីឡាករសញ្ជាតិបារាំងក៏បាននាំ Madrid លើកពាន La Liga ជាលើកទី៣៥ និងឈរជាអ្នកទាត់បញ្ចូលទីច្រើនជាងគេក្នុងលីគនារដូវកាលនេះមាន២៧គ្រាប់៕
ប្រភព ៖ Sky Sport
Friendly Match Morocco VS Norway Match ...
Friendly Match Denmark VS Ukraine Match ...
ព័ត៌មានដ៏ឈឺចាប់សម្រាប់កីឡាករវ័យក្មេងអាល្លឺម៉ង់ Lennart Karl បានចែករំលែកសារដ៏រំជួលចិត្តមួយទៅកាន់អ្នកគាំទ្រ បន្ទាប់ពីត្រូវបានបញ្ជាក់ថាគាត់នឹងមិនអាចចូលរួមការប្រកួត FIFA World Cup 2026 ជាមួយ Germany national football team បានឡើយ ដោយសាររបួសដែលបានកើតឡើងមុនការប្រកួតដ៏ធំបំផុតក្នុងអាជីពរបស់គាត់។ សម្រាប់កីឡាករវ័យក្មេងរបស់ FC Bayern Munich នេះ គឺជាពេលវេលាដ៏លំបាកមួយដែលពិបាកទទួលយក។...
ខ្សែប្រយុទ្ធ Portugal Rafael Leao ត្រូវបានបណ្តេញចេញពីការប្រកួត ដោយសារតែបានដាល់ទៅលើគូប្រកួតម្នាក់ ក្នុងអំឡុងពេលការប្រកួតកម្តៅសាច់ដុំ World Cup ទល់នឹងឈីលី នៅទីក្រុង Lisbon។...
ខណៈពេលដែលប្រទេស France កំពុងរៀបចំសម្រាប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ 2026 កីឡាករ Kylian Mbappe បានឆ្លុះបញ្ចាំងពីពេលវេលាសំខាន់ៗក្នុងអាជីពអន្តរជាតិរបស់គាត់ រួមទាំងភាពជោគជ័យរបស់គាត់ជាមួយក្រុម Les Bleus និងការខកចិត្តនៃវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ 2022។ នៅក្នុងបទសម្ភាសន៍ជាមួយ Sorare ខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid រូបនេះត្រូវបានសួរឱ្យដាក់ឈ្មោះការសម្តែងដែលគាត់ចូលចិត្តបំផុតសម្រាប់ប្រទេសបារាំង។ ទោះបីជាគាត់ទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍ World Cup ច្រើនលើកច្រើនសារ និងវគ្គផ្តាច់ព្រ័ត្រពីរលើកក៏ដោយ កីឡាករ Mbappe បានជ្រើសរើសជ័យជម្នះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឆ្នាំ 2018 លើក្រុមបែលហ្ស៊ិក។...