|
|
|
លោក Mikel Arteta បានចាត់ទុកការចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេលវែងជាមួយក្លឹប Arsenal ថាជា "កិត្តិយសដ៏ធំធេង" បន្ទាប់ពីបានប្តេជ្ញាចិត្តជាផ្លូវការចំពោះអនាគតរបស់គាត់ជាមួយក្លឹបជើងឯក Premier League មួយនេះ។
គ្រូបង្វឹកជនជាតិអេស្ប៉ាញរូបនេះបាននិយាយថា លោកមានអារម្មណ៍កិត្តិយសដែលបានបន្តដឹកនាំក្លឹបក្នុងអំឡុងពេលដ៏ពិសេសមួយនៃប្រវត្តិសាស្ត្រ ១៤០ ឆ្នាំរបស់ក្លឹប។
លោក Arteta បាននិយាយថា៖ «វាគឺជាកិត្តិយសមួយដែលបានប្តេជ្ញាចិត្តចំពោះអនាគតរបស់ខ្ញុំជាមួយក្លឹប និងបន្តធ្វើការជាមួយបុគ្គលឆ្នើមៗដែលចង់បានអ្វីដែលល្អបំផុតសម្រាប់ Arsenal»។
អ្នកចាត់ការទូទៅរបស់ Arsenal រូបនេះបានលើកឡើងថា ក្លឹបបានបង្កើតអនុស្សាវរីយ៍ពិសេសៗជាមួយគ្នាជាច្រើនរួចមកហើយ ប៉ុន្តែបានសង្កត់ធ្ងន់ថា "នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ" នៃអ្វីដែលពួកគេអាចសម្រេចបាន។
លោក Arteta ក៏បានថ្លែងអំណរគុណដល់លោក Stan និងលោក Josh Kroenke ចំពោះការជឿទុកចិត្ត និងការគាំទ្ររបស់ពួកគេ ព្រមទាំងបានកោតសរសើរដល់អ្នកគាំទ្ររបស់ក្លឹបចំពោះក្តីស្រឡាញ់ និងការគោរពដែលពួកគេមាន។
Lionel Messi ត្រូវបានផ្តល់ឋានៈជាសមាជិកកិត្តិយសរបស់ក្លឹប River Plate មុនពេលការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន នៅកីឡដ្ឋាន Monumental ក្នុងជំនួបមិត្តភាពជាមួយក្រុម Benin (លទ្ធផល ៣-០)។...
យោងតាមប្រភព Calciomercato ក្លឹប Man United នឹងបើកចិត្តទទួលយកសំណើដែលមានតម្លៃប្រហែល ៣៥ លានអឺរ៉ូសម្រាប់កីឡាករ Joshua Zirkzee នៅក្នុងទីផ្សារដោះដូរកីឡាករខែមករា។...
ដោយបង្ហាញទម្រង់លេងដ៏អស្ចារ្យតាំងពីរដូវកាលមុនមកម្ល៉េះ Michael Olise បានបន្តបង្ហាញទេពកោសល្យដ៏លេចធ្លោរបស់ខ្លួនម្តងទៀតក្នុងអំឡុងពេលសម្រាកសម្រាប់ការប្រកួតអន្តរជាតិ ហើយក្លឹប Bayern Munich ក៏មានបំណងចង់រក្សារូបគេទុកឱ្យបានយូរអង្វែងផងដែរ។...
JJ Gabriel ដែលជាកីឡាករវ័យក្មេងដ៏មានសក្តានុពលខ្ពស់ មិនមើលឃើញអនាគតរបស់ខ្លួននៅ Manchester United ឡើយ ហើយកំពុងព្យាយាមបញ្ចប់កិច្ចសន្យាជាមួយក្លឹប "បិសាចក្រហម" (Red Devils) ដើម្បីអាចផ្លាស់ទៅចូលរួមជាមួយក្លឹបធំមួយផ្សេងទៀតដោយគ្មានតម្លៃខ្លួន (free transfer) នៅរដូវរងាខាងមុខ។ បច្ចុប្បន្ន កីឡាករវ័យ ១៦ ឆ្នាំរូបនេះកំពុងរក្សាកាយសម្បទារបស់ខ្លួនឱ្យនៅល្អប្រសើរក្រោមការណែនាំពីគ្រូបង្វឹកផ្ទាល់ខ្លួន។...
ថ្មីៗនេះ កាសែត Bild និងលោក Christian Falk ដែលជាប្រធានផ្នែកបាល់ទាត់របស់កាសែតនេះ បានរាយការណ៍ថា Bayern កំពុងពិចារណាលើការនាំយកកីឡាករម្នាក់មកជំនួស ឬគាំទ្រ Luis Díaz នៅតំបន់ស្លាបឆ្វេង។...