|
|
|
ក្លឹបហង្សក្រហម Liverpool បានយល់ព្រមលក់កីឡាករសញ្ជាតិជប៉ុន Takumi Minamino ទៅឲ្យក្លឹប Monaco ហើយក្នុងតម្លៃខ្លួន១៥,៥លានផោន។ Minamino ចូលរួមជាមួយ Liverpool កាលពីឆ្នាំ២០២០ផ្ទេរពីក្លឹប Red Bull Salzburg ក្នុងតម្លៃខ្លួន៧,២៥លានផោន។ គួរបញ្ជាក់ថា Monaco គឺជាក្លឹបមួយក្នុងចំណោមក្លឹបផ្សេងទៀតដាក់ការចាប់អារម្មណ៍លើកីឡាករវ័យ២៧ឆ្នាំ។

Minamino រកបាន១៤គ្រាប់ក្នុងការបង្ហាញខ្លួនឲ្យហង្សក្រហម៥៥ប្រកួត និងជាអ្នករកបានគ្រាប់ច្រើនជាងគេនៅពានរង្វាន់ Cup ក្នុងស្រុកកាលពីរដូវកាលមុន។ ៧គ្រាប់របស់ Minamino បានជួយអោយ Liverpool ឈ្នះពាន FA Cup និង League Cup ផងដែរ ៕
ប្រភព ៖ BBC Sport
យោងតាម Calciomercato ខ្សែបម្រើ Nicolò Fagioli របស់ក្រុម Fiorentina បានក្លាយជាគោលដៅផ្ទេរនៅរដូវក្តៅសម្រាប់ក្រុម AC Milan។...
យោងតាមអ្នកយកព័ត៌មានសំខាន់របស់ Daily Mail លោក Mike Keegan ក្លឹប Chelsea បានចាប់ផ្តើមធ្វើការឆ្ពោះទៅរកការបណ្តេញគ្រូបង្វឹក Liam Rosenior ចេញ។...
យោងតាម Foot Mercato ក្លឹប Paris Saint-Germain បានទាក់ទងដើម្បីចុះហត្ថលេខាជាមួយ Mateus Fernandes ពីក្លឹប West Ham United។...
រដូវកាលឆ្នាំ 2025/26 នៅតែបន្ត ប៉ុន្តែការរៀបចំផែនការសម្រាប់យុទ្ធនាការបន្ទាប់កំពុងដំណើរការរួចហើយនៅក្នុងក្លឹបជាច្រើន រួមទាំង Bayern Munich ផងដែរ។ របាយការណ៍បានបង្ហាញថា Nicolas Jackson ទំនងជាមិនត្រូវបានចុះហត្ថលេខាជាអចិន្ត្រៃយ៍បន្ទាប់ពីការខ្ចីជើងរបស់គាត់ទេ មានន័យថាក្លឹបយក្សអាល្លឺម៉ង់កំពុងវាយតម្លៃអ្នកជំនួសដែលមានសក្តានុពល។...
Taça de Portugal Porto VS Sporting Result ...