|
|
|
ក្លឹបអ្នកមាន Paris Saint-Germain បានធ្វើសំណើរទៅកាន់ខ្សែបម្រើសញ្ជាតិបារាំង Paul Pogba បន្ទាប់ពីលេចលឺដំណឹងថារូបគេចង់ផ្ទេរចេញពីបិសាចក្រហម Manchester United ។ គួរបញ្ជាក់ថាកញ្ចប់ទឹកប្រាក់ដែល PSG បានស្នើរមកមានចំនួនតិចជាង Manutd ដែលបានផ្តល់អោយ Pogba ។

ទោះជាយ៉ាងណាក្តីខ្សែបម្រើវ័យ ២៩ឆ្នាំរូបនេះ ហាក់មិនសប្បាយចិត្តប៉ុន្មាននោះទេ ក្នុងការស្នាក់នៅបន្តជាមួយបិសាចក្រហម Manchester United ។ បើតាមប្រភពមួយចំនួនបានបញ្ជាក់ថា រូបគេចង់ផ្ទេរទៅកាន់ទឹកដីអ៊ីតាលីជាមួយនិងអតីតក្លឹបចាស់ខ្លួនគឺសេះបង្កង់ Juventus ៕
ប្រភព ៖ ManchesterEveningNews
Lionel Messi ត្រូវបានផ្តល់ឋានៈជាសមាជិកកិត្តិយសរបស់ក្លឹប River Plate មុនពេលការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន នៅកីឡដ្ឋាន Monumental ក្នុងជំនួបមិត្តភាពជាមួយក្រុម Benin (លទ្ធផល ៣-០)។...
យោងតាមប្រភព Calciomercato ក្លឹប Man United នឹងបើកចិត្តទទួលយកសំណើដែលមានតម្លៃប្រហែល ៣៥ លានអឺរ៉ូសម្រាប់កីឡាករ Joshua Zirkzee នៅក្នុងទីផ្សារដោះដូរកីឡាករខែមករា។...
ដោយបង្ហាញទម្រង់លេងដ៏អស្ចារ្យតាំងពីរដូវកាលមុនមកម្ល៉េះ Michael Olise បានបន្តបង្ហាញទេពកោសល្យដ៏លេចធ្លោរបស់ខ្លួនម្តងទៀតក្នុងអំឡុងពេលសម្រាកសម្រាប់ការប្រកួតអន្តរជាតិ ហើយក្លឹប Bayern Munich ក៏មានបំណងចង់រក្សារូបគេទុកឱ្យបានយូរអង្វែងផងដែរ។...
JJ Gabriel ដែលជាកីឡាករវ័យក្មេងដ៏មានសក្តានុពលខ្ពស់ មិនមើលឃើញអនាគតរបស់ខ្លួននៅ Manchester United ឡើយ ហើយកំពុងព្យាយាមបញ្ចប់កិច្ចសន្យាជាមួយក្លឹប "បិសាចក្រហម" (Red Devils) ដើម្បីអាចផ្លាស់ទៅចូលរួមជាមួយក្លឹបធំមួយផ្សេងទៀតដោយគ្មានតម្លៃខ្លួន (free transfer) នៅរដូវរងាខាងមុខ។ បច្ចុប្បន្ន កីឡាករវ័យ ១៦ ឆ្នាំរូបនេះកំពុងរក្សាកាយសម្បទារបស់ខ្លួនឱ្យនៅល្អប្រសើរក្រោមការណែនាំពីគ្រូបង្វឹកផ្ទាល់ខ្លួន។...
ថ្មីៗនេះ កាសែត Bild និងលោក Christian Falk ដែលជាប្រធានផ្នែកបាល់ទាត់របស់កាសែតនេះ បានរាយការណ៍ថា Bayern កំពុងពិចារណាលើការនាំយកកីឡាករម្នាក់មកជំនួស ឬគាំទ្រ Luis Díaz នៅតំបន់ស្លាបឆ្វេង។...