|
|
|
យោងតាមកាសែត Daily Mail ក្លឹប Real Madrid និងក្លឹបយក្ស Premier League គឺ Manchester United ជាមួយ Manchester City និង Liverpool កំពុងតាមដានខ្សែប្រយុទ្ធ Rafael Leao របស់ក្លឹប AC Milan។
ក្លឹប Rossoneri បើកចំហរក្នុងការលក់ខ្សែបម្រើស្លាបព័រទុយហ្គាល់រូបនេះនៅរដូវក្តៅនេះ ខណៈពេលដែលកំណត់តម្លៃខ្លួនគាត់នៅ 60 លានដុល្លារ។
របាយការណ៍បន្ថែមថា មិនមានជម្លោះរវាង Leao និងគ្រូបង្វឹកក្រុម AC Milan លោក Massimiliano Allegri ទេ ខណៈដែលកីឡាករវ័យ 26 ឆ្នាំរូបនេះមិនទាន់ត្រូវបានផ្តល់ជូនក្លឹប Barcelona នៅឡើយទេ។
ក្លឹបយក្សអ៊ីតាលីកំពុងសម្លឹងរកប្រាក់ចំណេញពី Leao ដើម្បីរក្សាតុល្យភាពរបស់ពួកគេ។
Leao រកបាន 10 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន 3 គ្រាប់ក្នុង 27 ប្រកួតនៅរដូវកាលនេះ។ តួលេខទាំងនេះមិនគួរឱ្យជឿទេ ហើយកង្វះភាពស៊ីសង្វាក់គ្នារបស់គាត់នៅតែបន្តបង្កឱ្យមានការជជែកវែកញែក។ យ៉ាងណាក៏ដោយ ក្លឹបដែលចង់បានគាត់កំពុងតម្រង់ជួរគ្នាដើម្បីគាត់។
គាត់ក៏ត្រៀមខ្លួនរួចជាស្រេចដើម្បីដើរតួនាទីយ៉ាងសំខាន់សម្រាប់ប្រទេសព័រទុយហ្គាល់នៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ 2026 នៅរដូវក្តៅនេះផងដែរ។
ក្រុម Bayern Munich បានជួបបញ្ហាដោយសារកីឡាកររងរបួស បន្ទាប់ពីបានបញ្ជាក់ថា Luis Diaz បានជួបបញ្ហារហែកសាច់ដុំកម្រិតស្រាលនៅផ្នែកខាងក្រោយនៃភ្លៅឆ្វេងរបស់គាត់ ក្នុងអំឡុងពេលការប្រកួត Champions League ដែលបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយក្រុម Arsenal។...
យោងតាមលោក Victor Navarro មកពីសារព័ត៌មាន COPE បានឱ្យដឹងថា Lamine Yamal បានជួលយន្តហោះឯកជនមួយគ្រឿង ដើម្បីនាំក្រុមមនុស្សជំនិតរបស់គាត់ទៅចូលរួមពិធីប្រគល់ពានរង្វាន់ Ballon d’Or នៅទីក្រុងឡុងដ៍។...
លោក Lionel Scaloni បានឈានដល់កិច្ចព្រមព្រៀងជាមួយសហព័ន្ធកីឡាបាល់ទាត់ Argentina (AFA) ដើម្បីបន្តកិច្ចសន្យារបស់គាត់ក្នុងនាមជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិអាហ្សង់ទីន រហូតដល់ចប់ព្រឹត្តិការណ៍ FIFA World Cupឆ្នាំ ២០៣០។...
យោងតាមសារព័ត៌មាន Mundo Deportivo ក្រុម Atletico Madrid បានសម្រេចចិត្តមិនដាក់ Kang-in Lee ចូលលេងក្នុងជំនួបជាមួយក្រុម Stuttgart ឡើយ ដោយសារតែបញ្ហាអស់កម្លាំងសាច់ដុំ (muscle overload) ដែលរូបគេបានជួបប្រទះតាំងពីការប្រកួតជាមួយក្រុម Espanyol មក។...
យោងតាមអ្នកកាសែតជំនាញផ្នែកការផ្ទេរកីឡាករ លោក Fabrizio Romano បានឱ្យដឹងថា Arda Güler បានចុះកិច្ចសន្យាថ្មីជាមួយក្លឹប Real Madrid ដែលនឹងធ្វើឱ្យរូបគេបន្តស្នាក់នៅក្លឹបនេះរហូតដល់ខែមិថុនា ឆ្នាំ ២០៣២។...