|
|
|
កីឡាករវ័យក្មេង Shane Kluivert របស់ក្រុម Barcelona បានចុះកិច្ចសន្យាបន្តរហូតដល់ឆ្នាំ 2028 ដូចដែលបានប្រកាសដោយក្លឹប។
ដោយសារកិច្ចសន្យាមុនរបស់គាត់ផុតកំណត់នៅចុងបញ្ចប់នៃរដូវកាល គាត់បានបន្តអនាគតរបស់គាត់ជាមួយក្លឹបរយៈពេលពីរឆ្នាំទៀត។
កូនប្រុសរបស់អតីតកីឡាករជើងចាស់ Patrick Kluivert ខ្សែប្រយុទ្ធវ័យ 18 ឆ្នាំរូបនេះបាននៅជាមួយក្រុមយុវជនរបស់ Barca តាំងពីឆ្នាំ 2017 បន្ទាប់ពីផ្លាស់មកពី PSG។
កីឡាករហូឡង់ដ៏អស្ចារ្យរូបនេះបានជោគជ័យជាមួយក្រុមបម្រុងរបស់ Barca ក្នុងខែតុលា ដោយរកបានពីរគ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានពីរគ្រាប់ក្នុង 16 ប្រកួត។
គាត់ក៏ជាផ្នែកមួយនៃក្រុម U19 របស់ Barca ក្នុង UEFA Youth League រដូវកាលនេះ ដោយរកបានបីគ្រាប់ក្នុង 7 ប្រកួត។
ក្រុម Bayern Munich បានជួបបញ្ហាដោយសារកីឡាកររងរបួស បន្ទាប់ពីបានបញ្ជាក់ថា Luis Diaz បានជួបបញ្ហារហែកសាច់ដុំកម្រិតស្រាលនៅផ្នែកខាងក្រោយនៃភ្លៅឆ្វេងរបស់គាត់ ក្នុងអំឡុងពេលការប្រកួត Champions League ដែលបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយក្រុម Arsenal។...
យោងតាមលោក Victor Navarro មកពីសារព័ត៌មាន COPE បានឱ្យដឹងថា Lamine Yamal បានជួលយន្តហោះឯកជនមួយគ្រឿង ដើម្បីនាំក្រុមមនុស្សជំនិតរបស់គាត់ទៅចូលរួមពិធីប្រគល់ពានរង្វាន់ Ballon d’Or នៅទីក្រុងឡុងដ៍។...
លោក Lionel Scaloni បានឈានដល់កិច្ចព្រមព្រៀងជាមួយសហព័ន្ធកីឡាបាល់ទាត់ Argentina (AFA) ដើម្បីបន្តកិច្ចសន្យារបស់គាត់ក្នុងនាមជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិអាហ្សង់ទីន រហូតដល់ចប់ព្រឹត្តិការណ៍ FIFA World Cupឆ្នាំ ២០៣០។...
យោងតាមសារព័ត៌មាន Mundo Deportivo ក្រុម Atletico Madrid បានសម្រេចចិត្តមិនដាក់ Kang-in Lee ចូលលេងក្នុងជំនួបជាមួយក្រុម Stuttgart ឡើយ ដោយសារតែបញ្ហាអស់កម្លាំងសាច់ដុំ (muscle overload) ដែលរូបគេបានជួបប្រទះតាំងពីការប្រកួតជាមួយក្រុម Espanyol មក។...
យោងតាមអ្នកកាសែតជំនាញផ្នែកការផ្ទេរកីឡាករ លោក Fabrizio Romano បានឱ្យដឹងថា Arda Güler បានចុះកិច្ចសន្យាថ្មីជាមួយក្លឹប Real Madrid ដែលនឹងធ្វើឱ្យរូបគេបន្តស្នាក់នៅក្លឹបនេះរហូតដល់ខែមិថុនា ឆ្នាំ ២០៣២។...