|
|
|
Zinedine Zidane អតីតគ្រូបង្វឹករបស់ក្រុមស្តេចស Real Madrid ថ្មីៗនេះ ហាក់កំពុងមានទំនាក់ទំនងកាន់តែខ្លាំងឡើងជាមួយក្លឹបអ្នកមានបារាំង Paris Saint-Germain ។តាមពិត Zidane នៅមិនទាន់ទទួលការងារជាអ្នកចាត់ការទូទៅនៅក្លឹបណាមួយនៅឡើយទេ ចាប់តាំងពីគាត់បានលាឈប់ពីក្រុម Real Madrid ក្នុងខែឧសភា ឆ្នាំ ២០២១ មក ។

យ៉ាងណាមិញគ្រូមានពាក្យចចាមអារ៉ាមថា Zidane ជាគោលដៅទី ១ សម្រាប់ក្រុម PSG នៅរដូវក្តៅខាងមុខ ប្រសិនបើលោកគ្រូបង្វឹកបច្ចុប្បន្នលោក Mauricio Pochettino ចាកចេញពីក្លឹប ហើយចូលរួមជាមួយ Manchester United ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី បើទោះបីជា PSG ចង់បានរូបលោកយ៉ាងណាក្តី ក៏ដោយ ប៉ុន្តែរបាយការណ៍ពី RMC Sport ថ្មីៗនេះ បានអះអាងថា លោក Zidane កំពុងទន្ទឹងរង់ចាំការងារ នៅក្នុងក្រុមជម្រើសជាតិបារាំងជំនួសលោក លោក Didier Deschamps ទៅវិញទេ ៕
ប្រភព : Sky Sports
យោងតាមលោក Joan Sentelles នាយកគម្រោង Espai Barca បានឱ្យដឹងថា កីឡដ្ឋាន Spotify Camp Nou របស់ក្លឹប FC Barcelona អាចនឹងបើកដំណើរការពេញសមត្ថភាព (ទទួលអ្នកទស្សនាបានពេញចំនួន) នៅដើមឆ្នាំ ២០២៧។...
John Stones បានរងរបួសក្នុងអំឡុងពេលការប្រកួតដែល Inter Milan យកឈ្នះ Udinese ក្នុងលទ្ធផល ៥-៣ (ដោយវាយបកយកឈ្នះ) កាលពីថ្ងៃចន្ទ ដែលបង្កឱ្យមានការព្រួយបារម្ភអំពីស្ថានភាពរាងកាយរបស់គាត់ បន្ទាប់ពីគាត់បានបង្ហាញខ្លួនជាកីឡាករជម្រើសដំបូងឱ្យក្លឹបជាលើកដំបូង។...
Sergio Ramos ខ្សែការពារសញ្ជាតិអេស្ប៉ាញដ៏មានបទពិសោធន៍ កំពុងស្ថិតក្នុងចំណាប់អារម្មណ៍របស់ក្លឹប Aston Villa ក្នុងនាមជាកីឡាករដែលអាចនឹងនាំយកមកពង្រឹងក្រុមអំឡុងពេលទីផ្សារដោះដូរកីឡាករបច្ចុប្បន្ន។...
យោងតាមលោក Fabrizio Romano ខ្សែបម្រើ Yves Bissouma ដែលធ្លាប់លេងឱ្យក្លឹប Tottenham និង Brighton បានយល់ព្រមចូលរួមជាមួយក្លឹប Ajax ក្នុងនាមជាកីឡាករគ្មានកិច្ចសន្យា (free agent)។...
មានសេចក្តីរាយការណ៍ថា David Alaba បានក្លាយជាគោលដៅដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់ក្លឹប Hamburg ខណៈដែលក្រុមមកពីលីគ Bundesliga មួយនេះកំពុងស្វែងរកការពង្រឹងតំបន់ការពារ បន្ទាប់ពីការចាប់ផ្តើមរដូវកាលក្នុងស្រុកដ៏លំបាក។...