|
|
|
Arsenal បានបាត់បង់ខ្សែប្រយុទ្ធឆ្នើម Pierre-Emerick Aubameyang កាលពីរដូវកាលទីផ្សារដោះដូរកីឡាករខែមករាកន្លងទៅ ហើយទំនងជាបាត់បង់ Alexandre Lacazette មួយរូបបន្ថែមទៀត ។

បើយោងតាមសារព័ត៍មានមួយចំនួនបានលើកឡើងថា កាំភ្លើងធំ Arsenal កំពុងសម្លឹងឃើញខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិព័រទុយកាល់ Joao Felix ពីក្លឹប Atletico Madrid ។

សម្រាប់ស្ថិតិរបស់គេនៅក្លឹបអេស្ប៉ាញហាក់ដូចជាមិនសូវល្អប៉ុន្មានទេ ដោយគេរកបានតែ ២៣គ្រាប់ ក្នុង ១០០ ប្រកួត ដែលតិចជាងស្ថិតិនៅក្លឹបចាស់ Benfica ដែលត្រឹម ៤៣ ប្រកួត រកបានដល់ ២០ គ្រាប់និង Assist ១១ លើក ។

គួរបញ្ជាក់ថាកុងត្រារបស់គេជាមួយ Atletico Madrid មានសុពលភាពដល់ ២០២៦ ឯណោះ សម្រាប់តម្លៃខ្លួនប្រហាក់ប្រហែល ៥០ ទៅ ៦០ លានផោន ៕
ប្រភព: El Chiringuito
យោងតាមសារព័ត៌មាន SPORT គ្រូបង្វឹកក្រុម Barcelona លោក Hansi Flick បានបញ្ជាក់ថា ក្លឹបនៅតែកំពុងស្វែងរកការពង្រឹងការវាយប្រហាររបស់ពួកគេមុនពេលទីផ្សារដោះដូរកីឡាករបិទ។...
យោងតាម El Intransigente ក្លឹប River Plate បានបើកការពិភាក្សាជាមួយក្លឹប Manchester City លើកិច្ចព្រមព្រៀងខ្ចីជើងដែលអាចកើតមានសម្រាប់ Claudio Echeverri នៅរដូវក្តៅនេះ។...
យោងតាមអ្នកជំនាញផ្នែកផ្ទេរកីឡាករ Fabrizio Romano ក្លឹប AC Milan បានបដិសេធវិធីសាស្រ្តរបស់ក្លឹប Fenerbahce ក្នុងការចុះហត្ថលេខាជាមួយ Rafael Leao ក្នុងលក្ខខណ្ឌខ្ចីជើងជាមួយនឹងជម្រើសក្នុងការទិញ។...
យោងតាមលោក Fabrizio Romano ក្រុម Arsenal នៅតែស្ថិតក្នុងការចរចាកម្រិតខ្ពស់ជាមួយក្រុម Newcastle លើការចុះហត្ថលេខាលើកីឡាករ Bruno Guimaraes ហើយកិច្ចព្រមព្រៀងនេះគឺ "ជិតដល់ហើយ"។...
ក្លឹប Chelsea បានបញ្ជាក់ពីការចុះហត្ថលេខាលើកីឡាករអន្តរជាតិ Argentina Valentin Barco ពីក្លឹប Strasbourg ដោយបន្ថែមកីឡាករវ័យ 21 ឆ្នាំដែលមានភាពបត់បែនរូបនេះទៅក្នុងក្រុមរបស់ Xabi Alonso មុនរដូវកាលថ្មី។...