|
|
|
រដ្ឋាភិបាលអង់គ្លេសទើបតែចេញសេចក្តីប្រកាសមុននិងបន្តិច ក្នុងការបង្កកទ្រព្យសម្បត្តិទាំងស្រុងរបស់ម្ចាស់ក្លឹបតោខៀវ Chelsea គឺមហាសេដ្ឋីជនជាតិរុស្សីលោក Roman Abramovich ។ ក្នុងសេចក្តីប្រកាសគឺមានការបម្រាមហាមឃាត់មួយចំនួនដែល Roman ត្រូវអនុវត្តតាម ៖

◾️ ផ្អាកការលក់ក្លឹប Chelsea ជាបណ្តោះអាសន្ន
◾️ ផ្អាកការចុះកុងត្រាជាមួយកីឡាករថ្មី
◾️ ហាមឃាត់មិនអោយមានការដោះដូរកីឡាករ និង ការផ្សព្វផ្សាយពាណិជ្ជកម្មជាមួយក្រុមហ៊ុនផ្សេងៗ
◾️ អនុញ្ញាតអោយតែអ្នកមានសំបុត្រពិសេសប៉ុណ្ណោះទើបអាចចូលមើលការប្រកួតបាន
◾️ ក្លឹប Chelsea នៅតែអាចដំណើរការតាមធម្មតា បើសិនជាក្លឹបធ្វើការស្នើរសុំលក្ខខ័ណ្ឌពិសេស ប៉ុន្តែសម្រាប់ការលក់ក្លឹបគឺត្រូវផ្អាក
តើអ្នកទាំងអស់គ្នាគិតយ៉ាងម៉េចដែរសម្រាប់ការសម្រេចចិត្តមួយនេះ ?

ប្រភព : Fabrizio Romano
Champions League PSG VS Monaco Match ...
Champions League Real Madrid VS Benfica Match ...
Champions League Juventus VS Galatasaray Match ...
Champions League Atalanta VS Dortmund Match ...
យោងតាម L'Equipe កីឡាករ Kylian Mbappé នឹងខកខានការប្រកួតជើងទីពីរនៃវគ្គ Play-off នៃក្របខ័ណ្ឌ Champions League របស់ក្រុម Real Madrid ទល់នឹងក្រុម Benfica ដោយសារតែរបួសជង្គង់ខាងឆ្វេង។...