|
|
|
ក្លឹប Barcelona បានចាប់ផ្តើមលក់សំបុត្រជុំទីមួយសម្រាប់ការប្រកួត El Clasico ទល់នឹង Real Madrid នៅថ្ងៃទី ២៥ ខែតុលា ដោយសមាជិកក្លឹបទទួលបានសិទ្ធិពិសេសក្នុងការទិញមុនគេក្នុងរយៈពេល ៤៨ ម៉ោងដំបូង។
បច្ចុប្បន្ន តម្លៃសំបុត្រកៅអីធម្មតាមានចាប់ពី 476 ដុល្លារ ដល់ 999 ដុល្លារ ដែលតម្លៃសំបុត្រថោកបំផុតគឺខ្ពស់ជាងតម្លៃចាប់ផ្តើមនៃរដូវកាលមុនយ៉ាងខ្លាំង។ កៅអីធម្មតាដែលមានតម្លៃថ្លៃបំផុតគឺស្ថិតនៅតំបន់ Tribuna 2 Inferior និង Tribuna 1។ (as.com)
ក្លឹបក៏មានផ្តល់ជូននូវកញ្ចប់សំបុត្រកម្រិតខ្ពស់ (premium packages) ផងដែរ ដោយតម្លៃចាប់ផ្តើមពី ២,០៥០ អឺរ៉ូ និងឡើងដល់ ៥,៥០០ អឺរ៉ូសម្រាប់ជម្រើសថ្លៃបំផុត។
ការប្រកួត El Clasico កាលពីរដូវកាលមុននៅកីឡដ្ឋាន Spotify Camp Nou បានបង្កើតកំណត់ត្រាប្រាក់ចំណូលខ្ពស់បំផុតសម្រាប់ក្លឹបគឺ ១៦.៤ លានអឺរ៉ូក្នុងថ្ងៃប្រកួត ខណៈដែលការជួបគ្នាមុននោះទទួលបានប្រាក់ចំណូល ១៣.៨ លានអឺរ៉ូ។ តម្លៃសំបុត្រជាមធ្យមសម្រាប់ការប្រកួតមុននោះគឺ ៥៥៤ អឺរ៉ូ។
ដោយសារតម្លៃបច្ចុប្បន្នខ្ពស់ជាងមុន និងការដែល Barcelona បង្កើនចំនួនកៅអី VIP នោះ ការប្រកួតនៅខែតុលានេះត្រូវបានគេរំពឹងថានឹងបង្កើតប្រាក់ចំណូលដ៏ច្រើនសន្ធឹកសន្ធាប់មួយទៀត។
តម្លៃសំបុត្រមិនថេរទេ ហើយអាចផ្លាស់ប្តូរទៅតាមតម្រូវការ និងការផ្គត់ផ្គង់។
FIFA ASEAN CUP East Timor VS Cambodia Result ...
Kylian Mbappe មិនចាំបាច់ទទួលការវះកាត់ទេ បន្ទាប់ពីបញ្ហាជង្គង់ដែលគាត់ជួបប្រទះអំឡុងពេលបំពេញភារកិច្ចឱ្យក្រុមជម្រើសជាតិ France មិនធ្ងន់ធ្ងរដូចការព្រួយបារម្ភដំបូងឡើយ។...
លោក Lionel Scaloni គ្រូបង្វឹកក្រុមជម្រើសជាតិ Argentina បានទម្លាយថា កីឡាករខ្សែប្រយុទ្ធ Lionel Messi មិនចង់លេងការប្រកួតលាគ្នាសម្រាប់ក្រុមជម្រើសជាតិនោះទេ។...
Raphinha បានរងរបួសសាច់ដុំភ្លៅខាងស្តាំក្នុងអំឡុងពេលការប្រកួតមិត្តភាពអន្តរជាតិរវាង Brazil និង Australia ដែលធ្វើឱ្យគាត់ត្រូវជំនួសដោយ Endrick នៅពេលសម្រាកតង់ទីមួយ។...
Wayne Rooney បានរំលឹកឡើងវិញអំពីពេលដែលគាត់ត្រូវបានគេស្នើសុំឱ្យចាក់ថ្នាំបំបាត់ការឈឺចាប់ មុនពេលការប្រកួត Champions League រវាង Manchester United និង Bayern Munich កាលពីឆ្នាំ ២០១០។...