|
|
|
អតីតអ្នកចាត់ការទូទៅកាំភ្លើងធំ Arsenal លោក Arsene Wenger បាននិយាយក្នុងបទសម្ភាសន៍ជាមួយ BEIN Sports ថាខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិបារាំង Kylian Mbappe មានកម្រិតប្រហាក់ប្រហែលនិងស្តេចបាល់ទាត់ Pele និងល្អជាង Erling Haaland បន្តិច ។

លោកបន្ថែមទៀតថា ៖ "លោកធ្លាប់ផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍បារាំង ដែលលោកថា Mbappe ស្រដៀងនិង Pele ទាំងល្បឿន កម្លាំង និងបច្ចេកទេស ប៉ុន្តែគ្រប់គ្នាហាក់មិនជឿនិងសម្តីខ្ញុំឡើយ ។ តែពេលនេះប្រហែលជាមានអ្នកជឿខ្ញុំហើយ ។ Mbappe គេល្អជាង Haaland បន្តិចព្រោះដោយសារតែគេមានភាពវ័យឆ្លាតជាង " ។

គួរបញ្ជាក់ថារដូវកាលនេះ Mbappe ចូលលេងឲ្យ PSG បាន៣៦ប្រកួត និងរកបាន ២៦គ្រាប់ហើយ ៕
ប្រភព : Goal
Champions League PSG VS Monaco Match ...
Champions League Real Madrid VS Benfica Match ...
Champions League Juventus VS Galatasaray Match ...
Champions League Atalanta VS Dortmund Match ...
យោងតាម L'Equipe កីឡាករ Kylian Mbappé នឹងខកខានការប្រកួតជើងទីពីរនៃវគ្គ Play-off នៃក្របខ័ណ្ឌ Champions League របស់ក្រុម Real Madrid ទល់នឹងក្រុម Benfica ដោយសារតែរបួសជង្គង់ខាងឆ្វេង។...