|
|
|
លោក Roberto Mancini គ្រូបង្គោលរបស់ម្ចាស់ជើងឯកទ្វីបអឺរ៉ុប (Italy) បានបង្ហើបពីអនាគតរបស់ក្រោយមិនអាចដឹកនាំក្រុមទៅចូលរួម World Cup នៅប្រទេសកាតាបាន ។

ក្នុងបទសម្ភាសន៍ជាមួយ Rai Sport លោក Roberto បាននិយាយថា ៖ "ខ្ញុំមិនពិតជាមិនចង់និយាយពីរឿងអនាគតរបស់ខ្ញុំជាមួយនិងក្រុមជម្រើជាតិឡើយ ក្រោយពីការបរាជ័យកាលពីយប់មិញ ។ យើងមិនដឹងថានិងមានអ្វីកើតឡើងនោះទេ មានតែរងចាំមើលទាំងអស់គ្នា ។ ខ្ញុំមានជំនឿយ៉ាងមុតមាំថាក្រុមនេះ (Italy) និងក្រោកឡើងមកវិញម្តងទៀត ។ ខ្ញុំគាំទ្រក្រុមមួយនេះអស់ពីចិត្ត " ។

គួរបញ្ជាក់ថា Italy បានភ្លាត់ស្នៀតចាញ់ក្រុម North Macedonia ដោយលទ្ធផល ១-០ កាលពីយប់មិញ ដែលធ្វើអោយម្ចាស់ជើងឯកទ្វីបអឺរ៉ុបខកខានការប្រកួត World Cup ២០២២ នៅប្រទេសកាតា ៕
ប្រភព ៖ Fabrizio Romano
Champions League PSG VS Monaco Match ...
Champions League Real Madrid VS Benfica Match ...
Champions League Juventus VS Galatasaray Match ...
Champions League Atalanta VS Dortmund Match ...
យោងតាម L'Equipe កីឡាករ Kylian Mbappé នឹងខកខានការប្រកួតជើងទីពីរនៃវគ្គ Play-off នៃក្របខ័ណ្ឌ Champions League របស់ក្រុម Real Madrid ទល់នឹងក្រុម Benfica ដោយសារតែរបួសជង្គង់ខាងឆ្វេង។...