|
|
|
ខ្ញុំពិតជាមានមោទនភាពជាមួយកីឡាករយើង ជុំវិញរបៀបដែលគេប្រកួតថ្ងៃនេះ ទីលាននេះ ស្មៅ ពិតជាទីលានដែលពិបាកបរិយាយ horrible pitch។
វាលោត វារឹង វាពិបាកលេង ធ្វើឱ្យមានការលេងបាល់លើច្រើន ហើយពួគេ បឹងកេត ធ្វើបានល្អច្រើនណាស់ក្នុងការប្រកួត ដោយកំហុសយើងនៅគ្រាប់បាល់ទី1 ពេលបាល់ធ្លាក់ គឺធ្លាក់ចំពួកគេយ៉ាងល្អ ហើយគ្រាប់ទី2 គឺបាល់ offside ច្បាស់ណាស់ ជាថ្មីម្ដងទៀត វាពិតជាមិនមានសំណាងសម្រាប់យើង ប៉ុន្តែវាជារឿងធម្មតានៅក្នុងលីគ។
🎙នេះជាសម្ដីរបស់ លោក Matthew McConkey គ្រូព្រះខ័នរាជស្វាយរៀង ក្រោយបរាជ័យជាលើកទី2 ក្នុងលីគនារដូវកាលនេះក្រោមថ្វីជើងបឹងកេត 2-1 យប់មិញ។
ក្រុម Bayern Munich បានជួបបញ្ហាដោយសារកីឡាកររងរបួស បន្ទាប់ពីបានបញ្ជាក់ថា Luis Diaz បានជួបបញ្ហារហែកសាច់ដុំកម្រិតស្រាលនៅផ្នែកខាងក្រោយនៃភ្លៅឆ្វេងរបស់គាត់ ក្នុងអំឡុងពេលការប្រកួត Champions League ដែលបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយក្រុម Arsenal។...
យោងតាមលោក Victor Navarro មកពីសារព័ត៌មាន COPE បានឱ្យដឹងថា Lamine Yamal បានជួលយន្តហោះឯកជនមួយគ្រឿង ដើម្បីនាំក្រុមមនុស្សជំនិតរបស់គាត់ទៅចូលរួមពិធីប្រគល់ពានរង្វាន់ Ballon d’Or នៅទីក្រុងឡុងដ៍។...
លោក Lionel Scaloni បានឈានដល់កិច្ចព្រមព្រៀងជាមួយសហព័ន្ធកីឡាបាល់ទាត់ Argentina (AFA) ដើម្បីបន្តកិច្ចសន្យារបស់គាត់ក្នុងនាមជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិអាហ្សង់ទីន រហូតដល់ចប់ព្រឹត្តិការណ៍ FIFA World Cupឆ្នាំ ២០៣០។...
យោងតាមសារព័ត៌មាន Mundo Deportivo ក្រុម Atletico Madrid បានសម្រេចចិត្តមិនដាក់ Kang-in Lee ចូលលេងក្នុងជំនួបជាមួយក្រុម Stuttgart ឡើយ ដោយសារតែបញ្ហាអស់កម្លាំងសាច់ដុំ (muscle overload) ដែលរូបគេបានជួបប្រទះតាំងពីការប្រកួតជាមួយក្រុម Espanyol មក។...
យោងតាមអ្នកកាសែតជំនាញផ្នែកការផ្ទេរកីឡាករ លោក Fabrizio Romano បានឱ្យដឹងថា Arda Güler បានចុះកិច្ចសន្យាថ្មីជាមួយក្លឹប Real Madrid ដែលនឹងធ្វើឱ្យរូបគេបន្តស្នាក់នៅក្លឹបនេះរហូតដល់ខែមិថុនា ឆ្នាំ ២០៣២។...