|
|
|
លោកកំពុងស្វះស្វែងចង់នាំក្រុម U23 កម្ពុជា ឡើងទៅជុំផ្ដាច់ព្រ័ត្រ ពានយុវជនទ្វីបអាស៊ីអាយុក្រោម 23ឆ្នាំ AFC U23 Asian Cup qualification ជាលើកដំបូង។
លោកធ្លាប់មានប្រវត្តិដឹកនាំក្រុម U19 កម្ពុជា ឡើងទៅជុំផ្ដាច់ព្រ័ត្រ ពានយុវជនទ្វីបអាស៊ីអាយុក្រោម 19ឆ្នាំ AFC U19 Asian Cup កាលពីឆ្នាំ2019 ប៉ុន្តែដោយវិបត្តិកូវីដ19 ពាននេះក៏ត្រូវបានលុបចោល ។
ជាថ្មីម្ដងទៀត លើកនេះ U23 កម្ពុជា ធ្វើជាម្ចាស់ផ្ទះ ពូល G ទទួល អ៊ីរ៉ាក់ ជាមួយ អូម៉ង់ និង ប៉ាគីស្ថាន នៃវគ្គជម្រុះ AFC U23 Asian Cup qualificatio ដែលគ្រោងចាប់ផ្ដើម នៅថ្ងៃទី3 បញ្ចប់ថ្ងៃទី9 ខែកញ្ញា ឆ្នាំ2025 នាពហុកីឡដ្ឋានជាតិ ⚽💫
ក្រុម Bayern Munich បានជួបបញ្ហាដោយសារកីឡាកររងរបួស បន្ទាប់ពីបានបញ្ជាក់ថា Luis Diaz បានជួបបញ្ហារហែកសាច់ដុំកម្រិតស្រាលនៅផ្នែកខាងក្រោយនៃភ្លៅឆ្វេងរបស់គាត់ ក្នុងអំឡុងពេលការប្រកួត Champions League ដែលបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយក្រុម Arsenal។...
យោងតាមលោក Victor Navarro មកពីសារព័ត៌មាន COPE បានឱ្យដឹងថា Lamine Yamal បានជួលយន្តហោះឯកជនមួយគ្រឿង ដើម្បីនាំក្រុមមនុស្សជំនិតរបស់គាត់ទៅចូលរួមពិធីប្រគល់ពានរង្វាន់ Ballon d’Or នៅទីក្រុងឡុងដ៍។...
លោក Lionel Scaloni បានឈានដល់កិច្ចព្រមព្រៀងជាមួយសហព័ន្ធកីឡាបាល់ទាត់ Argentina (AFA) ដើម្បីបន្តកិច្ចសន្យារបស់គាត់ក្នុងនាមជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិអាហ្សង់ទីន រហូតដល់ចប់ព្រឹត្តិការណ៍ FIFA World Cupឆ្នាំ ២០៣០។...
យោងតាមសារព័ត៌មាន Mundo Deportivo ក្រុម Atletico Madrid បានសម្រេចចិត្តមិនដាក់ Kang-in Lee ចូលលេងក្នុងជំនួបជាមួយក្រុម Stuttgart ឡើយ ដោយសារតែបញ្ហាអស់កម្លាំងសាច់ដុំ (muscle overload) ដែលរូបគេបានជួបប្រទះតាំងពីការប្រកួតជាមួយក្រុម Espanyol មក។...
យោងតាមអ្នកកាសែតជំនាញផ្នែកការផ្ទេរកីឡាករ លោក Fabrizio Romano បានឱ្យដឹងថា Arda Güler បានចុះកិច្ចសន្យាថ្មីជាមួយក្លឹប Real Madrid ដែលនឹងធ្វើឱ្យរូបគេបន្តស្នាក់នៅក្លឹបនេះរហូតដល់ខែមិថុនា ឆ្នាំ ២០៣២។...