|
|
|
ខាងក្រោមនេះជាបញ្ជីឈ្មោះកំពូលកីឡាករទាំង៧រូប ដែលក្លាយជា Free Agent ដោយមិនទាន់រកបានក្លឹបថ្មីទៅលេងក្នុងរដូវកាលថ្មីឆ្នាំ២០២២/២៣ នៅឡើយ នេះបើយោងតាមស្ថិតរបស់ Transfermarkt ៖

១. ខ្សែការពារ Marcelo៖ ទើបចប់កុងត្រាជាមួយក្លឹប Real Madrid
២. ខ្សែប្រយុទ្ធ Edinson Cavani៖ ទើបចប់កុងត្រាជាមួយក្លឹប Manchester United
៣. ខ្សែបម្រើ Isco៖ ទើបចប់កុងត្រាជាមួយក្លឹប Real Madrid
៤ ខ្សែបម្រើ Cesc Fàbregas៖ ទើបចប់កុងត្រាជាមួយក្លឹប Monaco
៥. ខ្សែប្រយុទ្ធ Dries Mertens៖ ទើបចប់កុងត្រាជាមួយក្លឹប Napoli
៦. ខ្សែប្រយុទ្ធ Luis Suarez៖ ទើបចប់កុងត្រាជាមួយក្លឹប Atletico Madrid
៧. ខ្សែបម្រើ Juan Mata៖ ទើបចប់កុងត្រាជាមួយក្លឹប Manchester United
ប្រភព៖ Transfermark
សមាគមបាល់ទាត់ England (FA) បានបង្ហាញចំណាប់អារម្មណ៍ទៅកាន់សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA Nations League ក្នុងការទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គផ្តាច់ព្រ័ត្រ Nations League នៅខែមិថុនា។ យោងតាមសេចក្តីរាយការណ៍របស់ BBC គម្រោងនេះអាចផ្តល់ឱកាសដ៏សំខាន់ដល់អង់គ្លេសក្នុងការប្រមូលបទពិសោធន៍រៀបចំព្រឹត្តិការណ៍បាល់ទាត់អន្តរជាតិ មុនឈានទៅកាន់ការប្រកួតជើងឯកអឺរ៉ុប Euro 2028។ យ៉ាងណាមិញ អង់គ្លេសមិនមែនជាប្រទេសតែមួយដែលចាប់អារម្មណ៍លើការទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះនោះទេ។ អេស្ប៉ាញ និងបារាំងក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការរៀបចំការប្រកួតដ៏សំខាន់នេះផងដែរ។...
ក្រុមសេណេហ្គាល់ (Senegal) បានកក់កៅអីទៅលេងក្នុងពានរង្វាន់ Africa Cup of Nations ឆ្នាំ ២០២៧ ជាផ្លូវការហើយ បន្ទាប់ពីក្រុមម៉ូហ្សំប៊ិក (Mozambique) បានយកឈ្នះលើក្រុមអេត្យូពី (Ethiopia) ក្នុងលទ្ធផល ១-០ កាលពីថ្ងៃអង្គារ ដែលលទ្ធផលនេះបានបញ្ជាក់ច្បាស់ថា ក្រុមដែលមានរហស្សនាមថា «តោនៃតេរ៉ាងហ្គា» (Lions of Teranga) មួយនេះ នឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍នេះ។...
Emiliano Martinez ត្រូវបានបញ្ជាក់ថានឹងវិលត្រឡប់មកចូលលេងឱ្យក្រុមជម្រើសជាតិ Argentina វិញ ក្នុងការប្រកួតមិត្តភាពទល់នឹងកូស្តារីកា Costa Rica នៅថ្ងៃអង្គារ បន្ទាប់ពីបានសម្រាកព្យាបាលរបួសថ្គាមធ្ងន់ធ្ងរដែលតម្រូវឱ្យធ្វើការវះកាត់។ គ្រូបង្វឹក Lionel Scaloni បានបញ្ជាក់ថាអ្នកចាំទីរូបនេះមានភាពត្រៀមខ្លួនសម្រាប់ការប្រកួត បន្ទាប់ពីក្រុមគ្រូពេទ្យ និងបុគ្គលិកបច្ចេកទេសបានផ្តល់ពេលវេលាបន្ថែមសម្រាប់ការស្តារសុខភាព។ ការវិលត្រឡប់របស់ Martinez គឺជាព័ត៌មានវិជ្ជមានសម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន ដែលកំពុងរៀបចំកម្លាំងឡើងវិញ បន្ទាប់ពីបរាជ័យក្នុងលទ្ធផល ២-១ ក្រោមថ្វីជើងអ៊ុយរូហ្គាយ (Uruguay)។...
David Raya អ្នកចាំទីដ៏សំខាន់របស់ក្លិប Arsenal ត្រូវបានរាយការណ៍ថាបានឈានដល់ការព្រមព្រៀងផ្ទាល់មាត់ជាមួយក្លិបលើកិច្ចសន្យាថ្មី ដែលនឹងរក្សាគេនៅកីឡដ្ឋាន Emirates រហូតដល់ខែមិថុនា ឆ្នាំ ២០៣០។ យោងតាមអ្នកសារព័ត៌មាន Fabrizio Romano ភាគីទាំងពីរបានព្រមព្រៀងលើចំណុចសំខាន់ៗរួចរាល់ ហើយការចុះហត្ថលេខាជាផ្លូវការត្រូវបានរំពឹងថានឹងកើតឡើងក្នុងពេលឆាប់ៗ។ ព័ត៌មាននេះត្រូវបានចាត់ទុកថាជាការវិវឌ្ឍដ៏វិជ្ជមានសម្រាប់ Arsenal ដែលកំពុងបន្តរៀបចំផែនការរយៈពេលវែង ដើម្បីធានាអនាគតរបស់កីឡាករសំខាន់ៗនៅក្នុងក្រុម។...
យោងតាមសារព័ត៌មាន Repubblica ក្រុម Juventus កំពុងជួបភាពមិនច្បាស់លាស់ជុំវិញការវិលត្រឡប់មកវិញរបស់ Kenan Yildiz បន្ទាប់ពីរបួស ដោយខ្សែបម្រើរូបនេះទំនងជាមិនអាចចូលលេងបានទេនៅក្នុងការប្រកួតទល់នឹងក្រុម Monza នៅថ្ងៃទី ១៤ ខែធ្នូ។...