|
|
|
ខ្សែប្រយុទ្ធសញ្ជាតិព័រទុយកាល់ Cristiano Ronaldo ដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លឹបបិសាចក្រហម Manchester United បង្ហើបថាគេអាចមានលទ្ធភាពលេងបាន ៤ ឬ ៥ ឆ្នាំទៀត ។

Ronaldo បានបញ្ជាក់ប្រាប់សារព័ត៍មាន Dazn ថា ៖ "វាពិតជាពិបាកណាស់ បើខ្ញុំប្រាប់ថា ខ្ញុំមិនចង់ឈ្នះការប្រកួត ។ ព្រោះពេលនេះខ្ញុកំពុងលេងនៅក្លឹបដែលមានឱកាសក្នុងការឈ្នះពានរង្វាន់ ហេតុអ្វីខ្ញុំមិនចង់បាន " ។ គេបានបន្ថែមទៀតថា ៖ "ខ្ញុំមិនដឹងថា ខ្ញុំអាចនៅលេងបានប៉ុន្មានឆ្នាំទៀតទេ ប្រហែល ៤ ឬ ៥ ឆ្នាំទៀត យើងនឹងចាំមើលទាំងអស់គ្នា ។ ខ្ញុំចង់ឈ្នះពាន បន្តទៀតមុននិងចូលនិវត្តន៍ " ៕
ប្រភព : Fabrizio Romano
Champions League PSG VS Monaco Match ...
Champions League Real Madrid VS Benfica Match ...
Champions League Juventus VS Galatasaray Match ...
Champions League Atalanta VS Dortmund Match ...
យោងតាម L'Equipe កីឡាករ Kylian Mbappé នឹងខកខានការប្រកួតជើងទីពីរនៃវគ្គ Play-off នៃក្របខ័ណ្ឌ Champions League របស់ក្រុម Real Madrid ទល់នឹងក្រុម Benfica ដោយសារតែរបួសជង្គង់ខាងឆ្វេង។...