|
|
|
ក្លឹប Atletico Madrid បានធ្វើការប្រកាសជាផ្លូវការនាំយកបាន ខ្សែការពារវ័យ២៤ឆ្នាំ Nahuel Molina ពីក្លឹបអ៊ីតាលី Udinese កាលពីម្សិលមិញ។ គួរបញ្ជាក់ថាខ្សែការពារវ័យ២៤ឆ្នាំរូបនេះ បានចុះកុងត្រាយៈពេល៥ឆ្នាំ ជាមួយ Atletico Madrid ដោយនឹងចប់កុងត្រានៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧ខាងមុខ។

Molina បានចាប់អាជីពជាកីឡាករក្រុមឈុតធំអស់រយៈពេល៦ឆ្នាំហើយ ចាប់ពីឆ្នាំ២០១៦មក ដោយចាប់ផ្ដើមនៅក្លឹប Boca Juniors លីគអាហ្សង់ទីន រួចក៏ផ្លាស់ទៅលេងនៅក្លឹប Defensa y Justicia បន្ទាប់មកក៏ទៅលេងនៅក្លឹប Rosario Central លុះនៅឆ្នាំ២០២០ គេផ្លាស់មក Serie A ដោយលេងឲ្យ Udinese ដោយចូលរួមលេងបាន ៦៨ប្រកួត និងស៊ុតចូល១០គ្រាប់៕
ប្រភព ៖ BBC Sport
Champions League Slavia Praha VS Arsenal Result ...
Champions League RB Liepzig VS Man City Result ...
Champions League Dortmund VS Real Betis Result ...
Champions League AEK VS Real Madrid Result ...
Champions League Fenerbahce VS Liverpool Result ...