|
|
|
Michael Olise មានកិច្ចសន្យាជាមួយក្លឹប Bayern Munich រហូតដល់រដូវក្តៅឆ្នាំ ២០២៩។ ទោះជាយ៉ាងណាក៏ដោយ ក្លឹបដែលជាម្ចាស់កំណត់ត្រាជើងឯករបស់អាល្លឺម៉ង់មួយនេះ ចង់រក្សាទុកតារាឆ្នើមក្នុងតំបន់ប្រយុទ្ធសញ្ជាតិបារាំងរូបនេះឱ្យនៅជាមួយក្រុមបានយូរជាងនេះទៅទៀត។
លោក Jan-Christian Dreesen នាយកប្រតិបត្តិ (CEO) របស់ក្លឹប Bayern បានថ្លែងកោតសរសើរយ៉ាងខ្លាំងចំពោះ Olise នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sport Bild ដោយនិយាយថា៖ «យើងមិនចាំបាច់ជជែកវែកញែកទេថា Michael គឺជាកីឡាករបាល់ទាត់ដែលមានទេពកោសល្យខ្ពស់»។
លោក Dreesen បានបន្តទៀតថា៖ ប្រសិនបើមានគេសួរខ្ញុំនៅថ្ងៃនេះថា តើគាត់នឹងអាចឈ្នះពានរង្វាន់ Ballon d'Or នៅថ្ងៃណាមួយដែរឬទេ នោះខ្ញុំនឹងឆ្លើយជានិច្ចថា៖ ហេតុអ្វីនឹងមិនអាចទៅរួចទៅ?។ ទោះជាយ៉ាងណាក៏ដោយ លោក Dreesen បានបន្ថែមថា Olise ក៏ត្រូវការ ក្រុមមួយដែលមានដំណើរការល្អផងដែរ។ គាត់មានចំណុចនោះនៅជាមួយយើង ហើយគាត់ក៏ពេញចិត្តនឹងរឿងនេះដែរ។
ទាក់ទងនឹងលទ្ធភាពនៃការបន្តកិច្ចសន្យាជាមួយ Olise លោក Dreesen បានបញ្ជាក់ថា៖ យើងចង់ឱ្យ Michael លេងឱ្យយើងឱ្យបានយូរតាមដែលអាចធ្វើទៅបាន។ នៅពេលដល់ពេលវេលាសមស្រប យើងនឹងពិភាក្សាជាមួយគាត់អំពីអនាគត។
យោងតាមប្រភពពី TEAMtalk បានឱ្យដឹងថា ក្លឹប Barcelona បានចាប់ផ្តើមការចរចាជាមួយក្លឹប Liverpool អំពីការផ្ទេរ Ronald Araujo ក្នុងលក្ខខណ្ឌអចិន្ត្រៃយ៍ ដោយក្លឹបយក្សរបស់អេស្ប៉ាញមួយនេះសង្ឃឹមថានឹងអាចលក់ខ្សែការពាររូបនេះចេញបាននៅក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករា។...
ក្លឹប Como បានបញ្ជាក់ជាផ្លូវការថា ខ្សែប្រយុទ្ធឆ្នើម Moise Kean បានទទួលការព្យាបាលដោយជោគជ័យនៅទីក្រុងបាសេឡូណា (Barcelona) ដើម្បីដោះស្រាយបញ្ហារបួសឆ្អឹងជើងខាងស្តាំ (tibia) ដែលរ៉ាំរ៉ៃ។...
យោងតាមសារព័ត៌មាន AS បានឱ្យដឹងថា ក្លឹប Real Madrid បានបដិសេធសំណើជាច្រើនសម្រាប់ការទិញយកអ្នកចាំទីសញ្ជាតិអ៊ុយក្រែន Andriy Lunin។ ទោះបីជាគាត់ត្រូវអង្គុយបម្រុង Thibaut Courtois ក៏ដោយ ក៏ Lunin នៅតែទទួលបានទំនុកចិត្តពីក្លឹបដដែល។...
Enzo Fernandez បានបញ្ជាក់ជាថ្មីអំពីបំណងប្រាថ្នារបស់គាត់ក្នុងការត្រឡប់ទៅកាន់ក្លឹប River Plate វិញនៅថ្ងៃណាមួយក្នុងអាជីពរបស់គាត់ ដោយសង្កត់ធ្ងន់ថា ការវិលត្រឡប់ទៅកាន់ក្លឹបដែលគាត់ធ្លាប់លេងតាំងពីកុមារភាពនេះ នៅតែជាគោលដៅដ៏ធំបំផុតមួយរបស់គាត់។...
ក្លឹប AC Milan បានប្រកាសថា Christian Pulisic បានចុះកិច្ចសន្យាថ្មីជាមួយក្លឹប ដែលនឹងធ្វើឱ្យរូបគេបន្តស្នាក់នៅកីឡដ្ឋាន San Siro រហូតដល់ខែមិថុនា ឆ្នាំ 2031។...