|
|
|
កីឡាករ Jesse Lingard អតីតខ្សែបម្រើប្រយុទ្ធរបស់ Manchester United បានបញ្ចប់ការផ្ទេរទៅកាន់ក្លឹបទើបឡើងមកថ្មី Nottingham Forest ដោយគ្មានតម្លៃខ្លួន។ កីឡាករវ័យ២៩ឆ្នាំដែលលេងឲ្យជម្រើសជាតិអង់គ្លេសបាន៣២ប្រកួតបានក្លាយជាកីឡាករទី១១ដែល Forest នាំចូលក្នុងរដូវក្ដៅនេះ បន្ទាប់ពីពួកគេទទួលបានកៅអីឡើងមកលេងនៅ Premier League។

គួរបញ្ជាក់ថា Forest មិនបានបង្ហាញរយៈពេលកុងត្រារបស់ Lingard ឡើយ។ យ៉ាងណាមិញ បើតាមប្រភពពីសារព័ត៌មានជាច្រើនបានអោយដឹងថា Lingard បានចុះកុងត្រារយៈពេល១២ខែ ហើយនឹងមានការបន្ថែមកុងត្រាថ្មីអាស្រ័យលើការបង្ហាញទម្រង់លេងរបស់គេជាមួយក្រុម៕
ប្រភព៖ Sky Sport
ក្រុម Inter Miami ទទួលបានជ័យជម្នះ 2-0 លើក្រុម Real Salt Lake ក្នុងការប្រកួតរដូវកាលធម្មតារបស់ MLS ដែលបន្តកំណត់ត្រាមិនចាញ់របស់ពួកគេ។...
Lamine Yamal បានស៊ុតបាល់ប៉េណាល់ទីមួយគ្រាប់ បន្ទាប់ពីស៊ុតបាល់ប៉េណាល់ទីបានមួយគ្រាប់នៅនាទីទី 39 នៃការប្រកួតរបស់ក្រុម Barcelona ទល់នឹងក្រុម Celta Vigo។...
យោងតាម Calciomercato ខ្សែបម្រើ Nicolò Fagioli របស់ក្រុម Fiorentina បានក្លាយជាគោលដៅផ្ទេរនៅរដូវក្តៅសម្រាប់ក្រុម AC Milan។...
យោងតាមអ្នកយកព័ត៌មានសំខាន់របស់ Daily Mail លោក Mike Keegan ក្លឹប Chelsea បានចាប់ផ្តើមធ្វើការឆ្ពោះទៅរកការបណ្តេញគ្រូបង្វឹក Liam Rosenior ចេញ។...
យោងតាម Foot Mercato ក្លឹប Paris Saint-Germain បានទាក់ទងដើម្បីចុះហត្ថលេខាជាមួយ Mateus Fernandes ពីក្លឹប West Ham United។...