|
|
|
លោក Darren Bent អតីតខ្សែប្រយុទ្ធជើងចាស់អង់គ្លេសបានប្រាប់អោយ Newcastle United ចុះហត្ថលេខាលើតារាឆ្នើមរបស់ក្រុមអធិរាជស Real Madrid នៅរដូវក្តៅខាងមុខ ។

សម្រាប់ខ្សែប្រយុទ្ធដែល Bent ចង់អោយទិញនោះគឺ Gareth Bale ដែលគេបានបង្ហាញទម្រង់លេងដ៏អស្ចារ្យអោយក្រុមជម្រើស ជាតិវេលស៍ ក្នុងការប្រកួតវគ្គជម្រុះ FIFA World Cup ឆ្នាំ ២០២២ នេះ ដោយបាន ២ គ្រាប់ម្នាក់ឯង ក្នុងជ័យជម្នះដោយលទ្ធផល ២-១ ទៅលើក្រុមអូទ្រីស ។

គួរឱ្យដឹងផងដែរថា Bale នឹងក្លាយទៅជាកីឡាករគ្មានតម្លៃខ្លួននៅរដូវក្តៅខាងមុខនេះ ស្របពេលដែលកុងត្រារបស់គេជាមួយ Real Madrid ត្រូវផុតកំណត់ ហើយវាហាក់ដូចជាមិនមានការពិភាក្សាក្នុងការបន្តកុងត្រាថ្មីទៀតនោះឡើយ ៕
ប្រភព ៖ Sky Sports
Champions League PSG VS Monaco Match ...
Champions League Real Madrid VS Benfica Match ...
Champions League Juventus VS Galatasaray Match ...
Champions League Atalanta VS Dortmund Match ...
យោងតាម L'Equipe កីឡាករ Kylian Mbappé នឹងខកខានការប្រកួតជើងទីពីរនៃវគ្គ Play-off នៃក្របខ័ណ្ឌ Champions League របស់ក្រុម Real Madrid ទល់នឹងក្រុម Benfica ដោយសារតែរបួសជង្គង់ខាងឆ្វេង។...