|
|
|
ទោះបីជាកើត និងធំធាត់នៅប្រទេស Argentina ជាកន្លែងដែល Lionel Messi ឡើងសោយរាជ្យកំពូលក៏ដោយ Alejandro Garnacho ត្រូវបានគេស្គាល់ថាជាអ្នកគាំទ្រ Cristiano Ronaldo ជាយូរមកហើយ។
បុរសរបស់ Man United ធ្វើត្រាប់តាមការអបអរគ្រាប់បាល់របស់កីឡាករព័រទុយហ្គាល់ នៅពេលណាដែលខ្លួនឯងបានស៊ុតចូលទី។ វាឈានដល់ចំណុចដែល Angel Di Maria បានជំរុញឱ្យគាត់ឈប់ ហើយដើរតាមគន្លងរបស់ Messi ជំនួសវិញ។
ហាក់បីដូចជា Garnacho បានធ្វើតាមការណែនាំរបស់ El Fideo ដូចកាលពីពេលថ្មីៗនេះ ដោយនិយាយទៅកាន់អ្នកគាំទ្រ ខ្សែបម្រើស្លាបរូបនេះបានធ្វើអោយភ្ញាក់ផ្អើល ដោយបង្ហាញពីកីឡាករបាល់ទាត់ដែលគាត់ចូលចិត្ត ក្រៅពី Ronald។
គាត់បាននិយាយដោយមិនស្ទាក់ស្ទើរគឺ Messi។
អ្នកគាំទ្របានប្រាប់ថា Ronaldo នឹងមិនចូលចិត្តចម្លើយបែបនេះទេ។
Facebook Page Aa2888
ក្រុម Bayern Munich បានជួបបញ្ហាដោយសារកីឡាកររងរបួស បន្ទាប់ពីបានបញ្ជាក់ថា Luis Diaz បានជួបបញ្ហារហែកសាច់ដុំកម្រិតស្រាលនៅផ្នែកខាងក្រោយនៃភ្លៅឆ្វេងរបស់គាត់ ក្នុងអំឡុងពេលការប្រកួត Champions League ដែលបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយក្រុម Arsenal។...
យោងតាមលោក Victor Navarro មកពីសារព័ត៌មាន COPE បានឱ្យដឹងថា Lamine Yamal បានជួលយន្តហោះឯកជនមួយគ្រឿង ដើម្បីនាំក្រុមមនុស្សជំនិតរបស់គាត់ទៅចូលរួមពិធីប្រគល់ពានរង្វាន់ Ballon d’Or នៅទីក្រុងឡុងដ៍។...
លោក Lionel Scaloni បានឈានដល់កិច្ចព្រមព្រៀងជាមួយសហព័ន្ធកីឡាបាល់ទាត់ Argentina (AFA) ដើម្បីបន្តកិច្ចសន្យារបស់គាត់ក្នុងនាមជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិអាហ្សង់ទីន រហូតដល់ចប់ព្រឹត្តិការណ៍ FIFA World Cupឆ្នាំ ២០៣០។...
យោងតាមសារព័ត៌មាន Mundo Deportivo ក្រុម Atletico Madrid បានសម្រេចចិត្តមិនដាក់ Kang-in Lee ចូលលេងក្នុងជំនួបជាមួយក្រុម Stuttgart ឡើយ ដោយសារតែបញ្ហាអស់កម្លាំងសាច់ដុំ (muscle overload) ដែលរូបគេបានជួបប្រទះតាំងពីការប្រកួតជាមួយក្រុម Espanyol មក។...
យោងតាមអ្នកកាសែតជំនាញផ្នែកការផ្ទេរកីឡាករ លោក Fabrizio Romano បានឱ្យដឹងថា Arda Güler បានចុះកិច្ចសន្យាថ្មីជាមួយក្លឹប Real Madrid ដែលនឹងធ្វើឱ្យរូបគេបន្តស្នាក់នៅក្លឹបនេះរហូតដល់ខែមិថុនា ឆ្នាំ ២០៣២។...