|
|
|
David Moyes អ្នកចាត់ការក្រុមញញួរដែក West Ham បានបង្ហើបថាក្លឹបគ្មានគម្រោងក្នុងការលក់ខ្សែបម្រើការពារ Declan Rice នារដូវក្តៅខាងមុខឡើយ ។

David Moyes បន្ថែមទៀតថា ៖ "បើសិនជាមានក្លឹបណាចាប់អារម្មណ៍ក្នុងការនាំយក Rice នោះគេត្រូវត្រៀមលុយយ៉ាងហោចណាស់ ១៥០លានផោន តែយើងគ្មានបំណងក្នុងការលក់គេទេនារដូវក្តៅខាងមុខ " ។

គួរបញ្ជាក់ថា West Ham ធ្លាប់ដាក់តម្លៃខ្លួនលើខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះ ១០០លានផោនកាលពីរដូវកាលដោះដូរកីឡការកាលពីខែមករា តែពេលនេះ West Ham បានតម្លើងថ្លៃរហូតដល់ ១៥០លានផោនបើសិនជាមានក្លឹបណាចង់បាន ៕
ប្រភព ៖ Fabrizio Romano
Premier League Arsenal VS Fulham Match ...
Serie A Como 1907 VS Napoli Match ...
ក្រុម Manchester United មានសុទិដ្ឋិនិយមថា ខ្សែប្រយុទ្ធឆ្នើម Matheus Cunha នឹងវិលត្រឡប់មកវិញសម្រាប់ការប្រកួតដ៏ស្វិតស្វាញនៅថ្ងៃអាទិត្យទល់នឹងក្រុម Liverpool នៅ Old Trafford។...
Arda Guler ត្រូវបានដាក់ឈ្មោះជាកីឡាករឆ្នើមប្រចាំខែរបស់ Real Madrid បន្ទាប់ពីការសម្តែងដ៏មានឥទ្ធិពលជាបន្តបន្ទាប់ទាំងនៅក្នុង La Liga និង Champions League។...
យោងតាមអ្នកជំនាញផ្នែកបាល់ទាត់ Nicolo Schira បានឱ្យដឹងថា Fenerbahce និងក្លឹបមួយក្នុងចំណោមក្លឹបនៅ Premier League របស់អង់គ្លេសបានសាកសួរអំពីខ្សែប្រយុទ្ធ Jonathan David របស់ក្លឹប Juventus។...