|
|
|
ក្រុមអ្នកមានបុណ្យ Barcelona នៅតែចិញ្ចឹមចិត្តចង់បានខ្សែបម្រើឆ្នើម Saul Niguez ពីក្លឹប At Madrid ហើយគ្រោងនិងពិចារណាធ្វើការផ្លាស់ប្តូររូបគេ នៅទីផ្សារដោះដូរនារដូវក្តៅខាងមុខផងដែរ ។

ជាការពិតណាស់អ្នកចាត់ការទូទៅ លោក Xavi Hernandez និងថ្នាក់ដឹកនាំរបស់ក្លឹបពេញចិត្តលើសមត្ថភាពខ្សែបម្រើសញ្ជាតិអេស្ប៉ាញនេះណាស់ ហើយថែមទាំងធ្លាប់ពិភាក្សា ក្នុងការផ្ទេរយករូបគេ នៅកំឡុងទីផ្សារដោះដូរកីឡាករខែមករាកន្លងទៅផងដែរ ។


គួរបញ្ជាក់ថាបច្ចុប្បន្ន Saul ស្ថិតក្នុងលក្ខខណ្ឌខ្ចីជើងជាមួយក្រុមតោខៀវ Chelsea ពី Atletico Madrid រហូតដល់ចប់នៃរដូវកាលនេះ
ប៉ុន្តែរូបគេហាក់ស្ទើតែគ្មានឱកាសបានចូលលេងនៅទឹកដី Stamford Bridge ឡើយ ៕
ប្រភព: Football-Espana
Champions League PSG VS Monaco Match ...
Champions League Real Madrid VS Benfica Match ...
Champions League Juventus VS Galatasaray Match ...
Champions League Atalanta VS Dortmund Match ...
យោងតាម L'Equipe កីឡាករ Kylian Mbappé នឹងខកខានការប្រកួតជើងទីពីរនៃវគ្គ Play-off នៃក្របខ័ណ្ឌ Champions League របស់ក្រុម Real Madrid ទល់នឹងក្រុម Benfica ដោយសារតែរបួសជង្គង់ខាងឆ្វេង។...