|
|
|
យោងតាម Marca តារាឆ្នើម Arda Güler របស់ក្លឹប Real Madrid បានវិលត្រឡប់មកហ្វឹកហាត់វិញជាផ្លូវការហើយ បន្ទាប់ពីអវត្តមានពីការប្រកួតរយៈពេលមួយខែដោយសាររបួស។
កីឡាករអន្តរជាតិទួរគីរូបនេះបានបញ្ចប់វគ្គហ្វឹកហាត់មួយផ្នែកជាមួយក្រុម បន្ទាប់ពីរបួសសរសៃពួរជើងស្តាំរបស់គាត់រហែក។
Güler បានខកខានការប្រកួតទាំងប្រាំលើកចុងក្រោយរបស់ក្រុម Real Madrid ដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងមុនពេលព្រឹត្តិការណ៍ World Cup រដូវក្តៅខាងមុខនេះ។
អ្នកចាត់ការ Alvaro Arbeloa នឹងបដិសេធមិនទទួលយកហានិភ័យដែលមិនចាំបាច់ទាក់ទងនឹងការជាសះស្បើយរបស់គាត់សម្រាប់ការប្រកួតចុងក្រោយនៃរដូវកាលនោះទេ។
ជាលទ្ធផល ខ្សែបម្រើរូបនេះទំនងជាមិនអាចលេងទល់នឹងក្លឹប Athletic Club បានទេ ទោះបីជាគាត់វិលត្រឡប់មកទីលានវិញក៏ដោយ។
ក្រុម Bayern Munich បានជួបបញ្ហាដោយសារកីឡាកររងរបួស បន្ទាប់ពីបានបញ្ជាក់ថា Luis Diaz បានជួបបញ្ហារហែកសាច់ដុំកម្រិតស្រាលនៅផ្នែកខាងក្រោយនៃភ្លៅឆ្វេងរបស់គាត់ ក្នុងអំឡុងពេលការប្រកួត Champions League ដែលបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយក្រុម Arsenal។...
យោងតាមលោក Victor Navarro មកពីសារព័ត៌មាន COPE បានឱ្យដឹងថា Lamine Yamal បានជួលយន្តហោះឯកជនមួយគ្រឿង ដើម្បីនាំក្រុមមនុស្សជំនិតរបស់គាត់ទៅចូលរួមពិធីប្រគល់ពានរង្វាន់ Ballon d’Or នៅទីក្រុងឡុងដ៍។...
លោក Lionel Scaloni បានឈានដល់កិច្ចព្រមព្រៀងជាមួយសហព័ន្ធកីឡាបាល់ទាត់ Argentina (AFA) ដើម្បីបន្តកិច្ចសន្យារបស់គាត់ក្នុងនាមជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិអាហ្សង់ទីន រហូតដល់ចប់ព្រឹត្តិការណ៍ FIFA World Cupឆ្នាំ ២០៣០។...
យោងតាមសារព័ត៌មាន Mundo Deportivo ក្រុម Atletico Madrid បានសម្រេចចិត្តមិនដាក់ Kang-in Lee ចូលលេងក្នុងជំនួបជាមួយក្រុម Stuttgart ឡើយ ដោយសារតែបញ្ហាអស់កម្លាំងសាច់ដុំ (muscle overload) ដែលរូបគេបានជួបប្រទះតាំងពីការប្រកួតជាមួយក្រុម Espanyol មក។...
យោងតាមអ្នកកាសែតជំនាញផ្នែកការផ្ទេរកីឡាករ លោក Fabrizio Romano បានឱ្យដឹងថា Arda Güler បានចុះកិច្ចសន្យាថ្មីជាមួយក្លឹប Real Madrid ដែលនឹងធ្វើឱ្យរូបគេបន្តស្នាក់នៅក្លឹបនេះរហូតដល់ខែមិថុនា ឆ្នាំ ២០៣២។...