|
|
|
យោងតាមអ្នកជំនាញផ្នែកទីផ្សារដោះដូរកីឡាករ លោក Matteo Moretto បានឱ្យដឹងថា ក្លឹប Barcelona កំពុងពិចារណាលើលទ្ធភាពក្នុងការលក់កីឡាករ Alejandro Balde និង Jules Kounde ចេញ ប្រសិនបើទទួលបានសំណើល្អនៅក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ។
សម្រាប់ Balde វិញ ហាក់ដូចជាលែងទទួលបានទំនុកចិត្តពីគ្រូបង្វឹក Hansi Flick ទៀតហើយ ដោយបច្ចុប្បន្ន Joao Cancelo និង Xavi Espart គឺជាជម្រើសដែលត្រូវបានផ្តល់អាទិភាពមុនរូបគេសម្រាប់តំណែងខ្សែការពារស្លាបឆ្វេង។
ទន្ទឹមនឹងនេះដែរ ទម្រង់លេងរបស់ Kounde មិនមានភាពប្រសើរឡើងនោះទេ ហើយបញ្ហារបួសថែមទាំងធ្វើឱ្យស្ថានភាពរបស់គេកាន់តែយ៉ាប់យ៉ឺន។ សម្រាប់តំណែងខ្សែការពារស្លាបស្តាំវិញ គ្រូបង្វឹក Flick ហាក់ទុកចិត្តលើ Eric Garcia និង Brian Farinas ច្រើនជាង។
ក្លឹប Barcelona កំពុងស្វែងរកថវិកាដើម្បីពង្រឹងតំបន់ការពារនៅក្នុងខែមករា ហើយការលក់ Kounde និង Balde ចេញ នឹងក្លាយជាចំណុចសំខាន់សម្រាប់ផែនការនេះ។
Lucas Vazquez បានចេញមុខការពារកំណត់ត្រា និងសមត្ថភាពរបស់ Xabi Alonso ក្នុងនាមជាគ្រូបង្វឹក ដោយអះអាងថា រយៈពេលដែលគាត់បានចំណាយនៅក្លឹប Real Madrid មិនបានធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះវិជ្ជាជីវៈរបស់គាត់ឡើយ។ នៅក្នុងបទសម្ភាសន៍មួយជាមួយកម្មវិធី El Larguero កីឡាកររូបនេះបានលើកឡើងពីកេរ្តិ៍ឈ្មោះដ៏រឹងមាំរបស់ Xabi Alonso ដោយសង្កត់ធ្ងន់លើស្នាដៃដ៏អស្ចារ្យដែលគាត់បានបន្សល់ទុកនៅក្នុងប្រទេសអាល្លឺម៉ង់។...
Declan Rice ខ្សែបម្រើដ៏សំខាន់របស់ក្លិប Arsenal ត្រូវបានរាយការណ៍ថាបានឈានដល់ការព្រមព្រៀងលើកិច្ចសន្យាថ្មីរយៈពេល ៥ ឆ្នាំជាមួយក្លិបអង់គ្លេសមួយនេះ។ ការព្រមព្រៀងនេះត្រូវបានចាត់ទុកថាជាជំហានសំខាន់ក្នុងផែនការរបស់គ្រូបង្វឹក Mikel Arteta ដែលមានបំណងរក្សាកីឡាករស្នូល និងបន្តកសាងក្រុមឱ្យមានស្ថិរភាពសម្រាប់ការប្រកួតប្រជែងនាពេលអនាគត។ យោងតាមអ្នកសារព័ត៌មាន David Ornstein របស់ The Athletic ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះបានព្រមព្រៀងលើលក្ខខណ្ឌនៃកិច្ចសន្យាថ្មីជាមួយ Arsenal ហើយត្រូវបានរំពឹងថានឹងចុះហត្ថលេខាជាផ្លូវការក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។...
ក្លិបអេស្ប៉ាញបានប្រាប់កីឡាករជាច្រើននាក់ឱ្យចាប់ផ្តើមស្វែងរកជម្រើសថ្មីសម្រាប់ទីផ្សារខែមករា។ Harvey Elliott កំពុងប្រឈមនឹងភាពមិនច្បាស់លាស់អំពីអនាគតរបស់ខ្លួន បន្ទាប់ពីមានសេចក្តីរាយការណ៍ថា Valencia បានប្រាប់ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះឱ្យស្វែងរកក្លិបថ្មីនៅទីផ្សារដោះដូរកីឡាករខែមករា។ កីឡាករវ័យ ២៣ ឆ្នាំ ដែលបានផ្លាស់ពី Liverpool ទៅកាន់ក្លិបអេស្ប៉ាញក្នុងលក្ខខណ្ឌខ្ចីជើង ត្រូវបានរាយការណ៍ថាលែងស្ថិតនៅក្នុងគម្រោងរបស់ក្លិប បន្ទាប់ពីមានការផ្លាស់ប្តូរនៅក្នុងក្រុមការងារបច្ចេកទេស និងថ្នាក់ដឹកនាំ។ យោងតាមសារព័ត៌មាន Tribuna Deportiva ក្លិប Valencia បានជូនដំណឹងដល់កីឡាករមួយចំនួនឱ្យពិចារណាស្វែងរកក្លិបថ្មីនៅខែមករាខាងមុខ ហើយ Harvey Elliott គឺជាកីឡាករម្នាក់ក្នុងចំណោមអ្នកដែលត្រូវបានលើកឡើង។...
Emerson Palmieri ខ្សែការពារស្លាបឆ្វេងរបស់ក្លឹប Olympique de Marseille បានទទួលការវះកាត់ជង្គង់ ដែលនឹងធ្វើឱ្យរូបគេត្រូវអវត្តមានពីការប្រកួតមួយរយៈ។ កីឡាករជម្រើសជាតិអ៊ីតាលីវ័យ ៣២ ឆ្នាំរូបនេះ បានបង្ហោះដំណឹងនេះដោយខ្លួនឯងកាលពីថ្ងៃចន្ទ តាមរយៈរូបថតមួយសន្លឹកនៅលើបណ្តាញសង្គម ខណៈកំពុងសម្រាកព្យាបាលនៅលើគ្រែក្នុងមន្ទីរពេទ្យ។...
Lorenzo Bernasconi ខ្សែការពារឆ្វេងវ័យ ២៣ ឆ្នាំ បានបន្តកិច្ចសន្យាថ្មីជាមួយក្លិប Atalanta ជាផ្លូវការ បន្ទាប់ពីក្លិបអ៊ីតាលីមួយនេះបានចេញសេចក្តីប្រកាសបញ្ជាក់អំពីការបន្តសហការជាមួយកីឡាកររូបនេះ។ ការសម្រេចចិត្តនេះបានបញ្ចប់ភាពមិនច្បាស់លាស់ និងការរំពឹងទុកជុំវិញអនាគតរបស់គេនៅក្នុងទីផ្សារដោះដូរកីឡាករ។ Atalanta បានបង្ហាញការជឿទុកចិត្តចំពោះ Bernasconi ដែលបានចំណាយពេលជាច្រើនឆ្នាំអភិវឌ្ឍខ្លួននៅក្នុងប្រព័ន្ធកីឡាកររបស់ក្លិប ចាប់តាំងពីវ័យជំទង់ រហូតឈានដល់ក្រុមធំ។...