|
|
|
ក្រុមភ្ញៀវអ្នកមានបុណ្យ FC Barcelona បានលុតក្រុមម្ចាស់ផ្ទះអធិរាជស Real Madrid ដោយលទ្ធផល ៤-០ ក្នុងជំនួប El Classico កាលពីយប់មិញ ។

ខ្សែប្រយុទ្ធចំណូលថ្មី Aubameyang ជាអ្នកសុទ្ធគ្រាប់បាល់បើកឆាកនៅនាទី ២៩ តង់ទី១ ។ រំលងបានត្រឹមតែ ៩នាទី Ronald Araújo ស៊ុតបញ្ចូលទីគ្រាប់ទី២ ធ្វើអោយបញ្ចប់លទ្ធផល ២-០ ក្នុងតង់ទី១ ។

ចូលដល់តង់ទី២ បានត្រឹមតែ២នាទី ខ្សែប្រយុទ្ធវ័យក្មេង Ferrand Torres ស៊ុតបញ្ចូលទីគ្រាប់ទី៣ ។ Aubameyang ជាអ្នកស៊ុតគ្រាប់បាល់ចុងក្រោយ ធ្វើអោយបញ្ចប់ការប្រកួតដោយលទ្ធផល ៤-០ ។

គួរបញ្ជាក់ថាជ័យជំនះកាលពីយប់មិញ ធ្វើអោយ Barca បំបែកកំណត់ត្រាមិនដែលឈ្នះ ៥ប្រកួតចុងក្រោយក្នុងជំនួប El Classico ៕
ប្រភព: BBC Sports
ក្លឹប FC Barcelona បានបញ្ជាក់ថា ខ្សែបម្រើសំខាន់ និងជាប្រធានក្រុម Frenkie de Jong បានរងរបួសធ្ងន់ធ្ងរទៅលើសាច់ដុំដៃខាងក្រោយនៃជើងស្តាំរបស់គាត់ ដែលធ្វើឲ្យគាត់អវត្តមានពីចន្លោះពីប្រាំទៅប្រាំមួយសប្តាហ៍។...
Europa League Forest VS Fenerbahce Result ...
Europa League Celta VS PAOK Result ...
Europa League Bologna VS Brann Result ...
Europa League Stuttgart VS Celtic Result ...